ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
អេសាយ 26:19 - ព្រះគម្ពីរខ្មែរសាកល ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្លាប់របស់ឯងគេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា អុលឡោះនឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលស្លាប់ទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ |
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់; ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។
អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។
ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។
តើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គត្រូវបានថ្លែងនៅក្នុងផ្នូរ ហើយសេចក្ដីស្មោះត្រង់របស់ព្រះអង្គត្រូវបានថ្លែងនៅស្ថាននរកឬ?
ដ្បិតព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “យើងនឹងសង្កេតមើលយ៉ាងស្ងៀមស្ងាត់ពីលំនៅរបស់យើង ដូចជាកម្ដៅដែលចែងចាំងក្នុងពន្លឺព្រះអាទិត្យ និងដូចជាពពកនៃទឹកសន្សើមនៅពេលក្ដៅនៃរដូវច្រូតកាត់”។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! យេរូសាឡិម ជាអ្នកដែលផឹកពីព្រះហស្តរបស់ព្រះយេហូវ៉ា គឺពីពែងនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គអើយ ចូរក្រោកឡើង! អ្នកបានផឹកស្រូបដល់កាកក្នុងពែងនៃសេចក្ដីងេកងោកហើយ។
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
‘មែនហើយ គ្រាប់ពូជនឹងត្រូវបានសាបព្រោះក្នុងសេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរនឹងផ្ដល់ផលផ្លែរបស់វា ផែនដីនឹងផ្ដល់ភោគផលរបស់វា ហើយផ្ទៃមេឃនឹងផ្ដល់ទឹកសន្សើមរបស់វាដែរ។ យើងនឹងឲ្យអ្នកដែលនៅសល់នៃប្រជាជននេះទទួលទាំងអស់នេះជាមរតក។
រូងផ្នូររបើកឡើង ហើយរូបកាយរបស់វិសុទ្ធជនជាច្រើនដែលបានដេកលក់ ក៏ត្រូវបានលើកឲ្យរស់ឡើងវិញ។
ដោយមានសេចក្ដីសង្ឃឹមលើព្រះ ដែលខ្លួនអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺថានឹងមានការរស់ឡើងវិញ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ប៉ុន្តែឥឡូវនេះ ព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ជាផលដំបូងនៃអ្នកដែលបានដេកលក់។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្ដានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងការរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះអង្គ ដោយត្រឡប់ដូចជាព្រះអង្គក្នុងការសុគតរបស់ព្រះអង្គ
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕