Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:12 - ព្រះគម្ពីរខ្មែរសាកល

12 ‘មែនហើយ គ្រាប់ពូជ​នឹងត្រូវបានសាបព្រោះ​ក្នុង​សេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរ​នឹង​ផ្ដល់​ផលផ្លែ​របស់វា ផែនដី​នឹង​ផ្ដល់​ភោគផល​របស់វា ហើយ​ផ្ទៃមេឃ​នឹង​ផ្ដល់​ទឹកសន្សើម​របស់វា​ដែរ​។ យើង​នឹង​ឲ្យ​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ​ទទួល​ទាំងអស់នេះ​ជាមរតក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ដី​ក៏​ចម្រើន​ផល ផ្ទៃ​មេឃ​នឹង​ទម្លាក់​សន្សើម​មក ហើយ​យើង​នឹង​ឲ្យ​សំណល់​នៃ​ជន​ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មត៌ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ហើយ​ដី​នឹង​ចំរើន​ផល​ដែរ ផ្ទៃ​មេឃ​ក៏​នឹង​ទំលាក់​សន្សើម​មក ហើយ​អញ​នឹង​ឲ្យ​សំណល់​នៃ​ជន‌ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មរដក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយ‌ជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។

សូមមើលជំពូក ចម្លង




សាការី 8:12
39 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​សាបព្រោះ​នៅ​ទឹកដី​នោះ ហើយ​ក្នុង​ឆ្នាំ​ដដែលនោះ គាត់​ច្រូត​បានផល​មួយជាមួយរយ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​គាត់


សូមឲ្យ​ព្រះ​ប្រទាន​ទឹកសន្សើម​ពី​លើមេឃ និង​ជីជាតិ​ពី​ផែនដី​ដល់​ឯង ព្រមទាំង​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ជាបរិបូរ​ផង​។


សូមឲ្យ​ភ្នំ​នានា និង​ទីទួល​ទាំងឡាយ នាំមកនូវ​សេចក្ដីសុខសាន្ត​ដល់​ប្រជារាស្ត្រ ដោយ​សេចក្ដីសុចរិត​;


ព្រះយេហូវ៉ា​ក៏​នឹង​ប្រទាន​សេចក្ដី​ល្អ ហើយ​ស្រុក​របស់យើង​នឹង​ផ្ដល់​ភោគផល​។


សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។


ព្រះអង្គ​នឹង​ប្រទាន​ទឹកភ្លៀង​សម្រាប់​គ្រាប់ពូជ​ដែល​អ្នក​បាន​សាបព្រោះ​លើ​ដី ព្រមទាំង​ស្បៀងអាហារ ជា​ផល​ពី​ដី ដែល​នឹង​មាន​បរិបូរ ហើយ​សម្បូរ​ផង​។ នៅ​ថ្ងៃ​នោះ ហ្វូងសត្វ​របស់អ្នក​នឹង​ស៊ីស្មៅ​នៅ​វាលស្មៅ​ដ៏​ធំទូលាយ


ជំនួសឲ្យ​សេចក្ដីអាម៉ាស់​របស់អ្នករាល់គ្នា នឹងមានចំណែក​ទ្វេដង ជំនួសឲ្យ​ភាពអាប់យស អ្នករាល់គ្នា​នឹង​ស្រែកហ៊ោសប្បាយ​ដោយព្រោះ​ចំណែក​របស់ខ្លួន​។ គឺយ៉ាងនេះឯង​ដែល​អ្នករាល់គ្នា​នឹង​កាន់កាប់​ចំណែក​ទ្វេដង​នៅក្នុង​ទឹកដី​របស់អ្នករាល់គ្នា អំណរ​ដ៏អស់កល្ប​នឹង​ទៅជា​របស់​អ្នករាល់គ្នា​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ប្រសិនបើ​ការនេះ​អស្ចារ្យ​ក្នុង​ភ្នែក​របស់​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ​នៅគ្រានោះ ចុះ​វា​នឹង​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​ដែរ​ឬ​?’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “យើង​នឹង​ស្ដីបន្ទោស​សត្វ​ដែល​ស៊ីបំផ្លាញ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​កុំឲ្យ​វា​បំផ្លាញ​ភោគផល​នៃ​ទឹកដី​របស់​អ្នករាល់គ្នា​ឡើយ ក៏​កុំឲ្យ​ដើមទំពាំងបាយជូរ​ក្នុង​ចម្ការ​របស់​អ្នករាល់គ្នា​ជ្រុះផ្លែ​ដែរ​។


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


ដូច្នេះ កុំឲ្យអ្នកណា​អួត​អំពី​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់អ្នករាល់គ្នា


មួយវិញទៀត ផលផ្លែ​នៃ​សេចក្ដីសុចរិត តែងតែ​ត្រូវបាន​សាបព្រោះ​ក្នុង​សន្តិភាព ដោយ​អ្នក​ដែល​បង្កើត​សន្តិភាព​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម