Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:10 - ព្រះគម្ពីរខ្មែរសាកល

10 ខ្ញុំ​ចង់​ស្គាល់​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​នៃ​ការរស់ឡើងវិញ​របស់​ព្រះអង្គ ព្រមទាំង​ការរួមចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះអង្គ ដោយ​ត្រឡប់ដូចជា​ព្រះអង្គ​ក្នុង​ការសុគត​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រមទាំង​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ព្រះគ្រិស្ដ​ និង​អំណាច​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​ ហើយ​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​រងទុក្ខ​លំបាក​របស់​ព្រះអង្គ​ និង​ឲ្យ​បាន​ដូច​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​ចង់​ស្គាល់​ព្រះ‌គ្រីស្ទ និង​ព្រះ‌ចេស្តា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​រង​ទុក្ខ ដូច​ជា​ព្រះ‌អង្គ​រងទុក្ខ​ក្នុង​ការ​សុគត​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បំណង​របស់​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ នឹង​ព្រះ‌ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​នឹង​សេចក្ដី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​អាល់ម៉ា‌ហ្សៀស និង​ស្គាល់​អំណាច​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​គាត់​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​គាត់​ដែល​ស្លាប់

សូមមើលជំពូក ចម្លង




ភីលីព 3:10
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​របស់ខ្ញុំមែន ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​រៀបចំ​ទុកឲ្យ​វិញ”។


គ្មានអ្នកណា​ដកយក​ជីវិតរបស់ខ្ញុំ​ពី​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​លះបង់​ជីវិតខ្ញុំ​ដោយ​ខ្លួនខ្ញុំ​។ ខ្ញុំ​មាន​សិទ្ធិអំណាច​លះបង់​ជីវិតខ្ញុំ ហើយ​មាន​សិទ្ធិអំណាច​យក​ជីវិតខ្ញុំ​មកវិញ​។ ខ្ញុំ​បាន​ទទួល​សេចក្ដីបង្គាប់​នេះ​ពី​ព្រះ​បិតា​របស់ខ្ញុំ”។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ប្រសិនបើ​យើងជា​កូន នោះ​យើងជា​អ្នកទទួលមរតក​ដែរ​; ប្រសិនបើ​យើង​ពិតជា​រងទុក្ខជាមួយ​ព្រះអង្គ ដើម្បី​ទទួលសិរីរុងរឿង​ជាមួយ​ព្រះអង្គ នោះយើងជា​អ្នកទទួលមរតក​ពី​ព្រះ និងជា​អ្នករួមទទួលមរតក​ជាមួយ​ព្រះ​គ្រីស្ទ​ដែរ​។


ដ្បិត​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ស្គាល់ជាមុន ព្រះអង្គ​បាន​កំណត់ទុកមុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បីឲ្យ​ព្រះបុត្រា​ទៅជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ជាច្រើន​;


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ដោយសារតែ​ព្រះអង្គ យើង​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើង​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់”។


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។


ដ្បិត​ដូចដែល​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ​កើនឡើង​ដល់​យើង​យ៉ាងណា ការកម្សាន្តចិត្ត​របស់យើង​ក៏​កើនឡើង​តាមរយៈ​ព្រះ​គ្រីស្ទ​យ៉ាងនោះ​ដែរ​។


ជាការពិត ព្រះអង្គ​ត្រូវគេ​ឆ្កាង​ដោយសារតែ​ភាពខ្សោយ ប៉ុន្តែ​មានព្រះជន្មរស់​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ រីឯ​យើង​ក៏​ខ្សោយ​ក្នុង​ព្រះអង្គ​មែន ប៉ុន្តែ​ចំពោះ​អ្នករាល់គ្នា យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។


ដូច្នេះ​មិនមែន​ខ្ញុំ​ទៀតទេ ដែល​នៅរស់ គឺ​ព្រះ​គ្រីស្ទ​វិញ ដែល​នៅរស់​ក្នុង​ខ្ញុំ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​នៅសព្វថ្ងៃនេះ ខ្ញុំ​រស់​ដោយសារតែ​ជំនឿ​លើ​ព្រះបុត្រារបស់ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ ព្រមទាំង​ប្រគល់​អង្គទ្រង់​ជំនួស​ខ្ញុំ​។


ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណា​រំខាន​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្នាមត្រា​របស់​ព្រះយេស៊ូវ​លើ​រូបកាយ​របស់ខ្ញុំ​ហើយ​។


រហូតដល់​យើង​ទាំងអស់គ្នា​បានដល់​ភាពរួមគ្នាតែមួយ​នៃ​ជំនឿ និង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះបុត្រារបស់ព្រះ បានដល់​ភាពពេញវ័យ និង​បានដល់​ខ្នាត​កម្ពស់​នៃ​ភាពពេញលេញ​របស់‍ព្រះ​គ្រីស្ទ​។


លើសពីនេះទៅទៀត ខ្ញុំ​បាន​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​ការខាតបង់ ដោយព្រោះ​ការស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃខ្ញុំ មានតម្លៃបំផុត​។ ដោយសារតែ​ព្រះគ្រីស្ទ ខ្ញុំ​បាន​ខាតបង់​អ្វីៗ​ទាំងអស់ ព្រមទាំង​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​លាមក ដើម្បីឲ្យ​ខ្ញុំ​ចំណេញបាន​ព្រះ​គ្រីស្ទ


ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។


នៅពេល​អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​ក្នុង​ការមិនបានកាត់ស្បែក​ខាងសាច់ឈាម ព្រះ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យរស់​ជាមួយ​ព្រះគ្រីស្ទ​។ ព្រះ​បាន​លើកលែងទោស​ឲ្យ​យើង​ចំពោះ​ការបំពាន​ទាំងអស់


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះ​គ្រីស្ទ​ហើយ នោះ​ចូរ​ស្វែងរក​អ្វីៗ​ដែល​នៅ​ស្ថានលើ ជា​ស្ថាន​ដែល​ព្រះ​គ្រីស្ទ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​កើតជាថ្មី​ទៅក្នុង​សេចក្ដីសង្ឃឹម​ដ៏​រស់ ស្របតាម​សេចក្ដីមេត្តា​ដ៏លើសលប់​របស់​ព្រះអង្គ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពីចំណោម​មនុស្សស្លាប់


ខ្ញុំ​យល់ឃើញថា ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​ការរំលឹក ដរាបណា​ខ្ញុំ​នៅ​ក្នុង​រោង​នេះ


យើង​ដឹង​ថា​យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារតែការនេះ គឺ​ប្រសិនបើ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។


រីឯ​អ្នកណាក៏ដោយដែល​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជា​បានគ្រប់លក្ខណ៍​នៅក្នុង​អ្នកនោះ​។ ដោយសារតែការនេះ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ​។


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម