Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 18:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “យើង​នឹង​សង្កេតមើល​យ៉ាងស្ងៀមស្ងាត់​ពី​លំនៅ​របស់យើង ដូចជា​កម្ដៅ​ដែល​ចែងចាំង​ក្នុង​ពន្លឺព្រះអាទិត្យ និង​ដូចជា​ពពក​នៃ​ទឹកសន្សើម​នៅ​ពេលក្ដៅ​នៃ​រដូវច្រូតកាត់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ «យើង​នឹង​នៅ​តែ​ស្ងៀម ហើយ​ពិចារ‌ណា​មើល​ពី​ទី​លំនៅ​របស់​យើង ដូច​ជា​រស្មី​ត្រចះ​ចាំង​មក​នៅ​ពេល​ព្រឹក ហើយ​ដូច​ជា​ពពក ជា​សន្សើម​នៅ​ពេល​ក្តៅ កំពុង​រដូវ​ប្រមូល​ផល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «យើង​សម្លឹង​មើល​ពី​ស្ថាន​លើ​មក យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូន និង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា អញ​នឹង​នៅ​តែ​ស្ងៀម ហើយ​ពិចារណា​មើល​ពី​ទី​លំនៅ​របស់​អញ ដូច​ជា​រស្មី​ត្រចះ​ចាំង​មក​នៅ​ពេល​ព្រឹក ហើយ​ដូច​ជា​ពពក ជា​សន្សើម​នៅ​ពេល​ក្តៅ​កំពុង​រដូវ​ប្រមូល​ផល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «យើង​សម្លឹង​មើល​ពី​សូរ៉កា​មក យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូន និង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។

សូមមើលជំពូក ចម្លង




អេសាយ 18:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​យាង​ចុះមក ដូចជា​ភ្លៀង​មកលើ​ស្មៅដែលច្រូតហើយ ដូចជា​ទឹកភ្លៀង​ដែល​ស្រោចស្រព​ផែនដី​។


សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​? ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕


នៅ​គ្រា​នោះ នឹង​មាន​តង្វាយ​ត្រូវបាន​នាំមក​ថ្វាយ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ពី​ជាតិសាសន៍​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង និង​ពី​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់ គឺ​មកដល់​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​របស់​ព្រះនាម​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៕


ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។


ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕


រីឯ​ថ្មដា​របស់ពួកគេ​នឹង​កន្លងបាត់ទៅ​ដោយព្រោះ​សេចក្ដីគួរឲ្យខ្លាច ហើយ​ពួក​មេដឹកនាំ​របស់ពួកគេ​នឹង​ស្រយុតចិត្ត​ដោយព្រោះ​ទង់សញ្ញា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​ភ្លើង​របស់​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​ឡ​របស់​ព្រះអង្គ​នៅ​យេរូសាឡិម​៕


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម