Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 51:17 - ព្រះគម្ពីរខ្មែរសាកល

17 ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! យេរូសាឡិម ជា​អ្នកដែល​ផឹក​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា គឺ​ពី​ពែង​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​អើយ ចូរ​ក្រោកឡើង​! អ្នក​បាន​ផឹក​ស្រូប​ដល់​កាក​ក្នុង​ពែង​នៃ​សេចក្ដីងេកងោក​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ អ្នក​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យេរូ‌សាឡឹម​អើយ ចូរ​ភ្ញាក់​រឭក ចូរ​ក្រោក​ឡើង! អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង របស់​ព្រះ‌អម្ចាស់ អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ ឯង​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យេរូ‌សាឡឹម​អើយ ចូរ​ភ្ញាក់​រលឹក ចូរ​ក្រោក​ឡើង! អ្នក​បាន​ផឹក​ពី​ពែង​នៃ​កំហឹង​ដ៏​ខ្លាំង របស់អុលឡោះ‌តាអាឡា អ្នក​បាន​ផឹក​កំហឹង​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី!

សូមមើលជំពូក ចម្លង




អេសាយ 51:17
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ឃើញ​ការ​លំបាក ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ផឹក​ស្រា​នៃ​សេចក្ដីងេកងោក​។


សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​យើងខ្ញុំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។


ព្រះមានបន្ទូលថា​៖ “យើង​នឹង​កាត់​អស់ទាំង​ស្នែង​របស់​មនុស្ស​អាក្រក់​ចោល រីឯ​ស្នែង​របស់​មនុស្ស​សុចរិត​នឹង​ត្រូវបាន​លើកឡើង”៕


ពោលគឺ នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​មាន​ពែង​មួយ មាន​ស្រា​ដែល​ឡើងពពុះ​ពេញ​ដោយ​គ្រឿងលាយ​; ព្រះអង្គ​ទ្រង់​ចាក់ចេញ​ពី​ពែងនោះ ហើយ​អស់ទាំង​មនុស្ស​អាក្រក់​នៅលើ​ផែនដី​ត្រូវ​ផឹក គឺ​ផឹកអស់រលីង​រហូតដល់​កករ​វា​!


ចូរ​ធ្វើឲ្យ​ខ្លួនអ្នក​ស្រឡាំងកាំង ហើយ​ភ្ញាក់ផ្អើល​ចុះ​! ចូរ​ធ្វើឲ្យ​ខ្លួនអ្នក​ខ្វាក់ ហើយ​ខ្វាក់​ទៅ​! ពួកគេ​បាន​ស្រវឹង តែ​មិនមែន​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត តែ​មិនមែន​ដោយ​គ្រឿងស្រវឹង


ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។


ដូច្នេះ អ្នកដែល​រងទុក្ខ ហើយ​ស្រវឹង ប៉ុន្តែ​មិនមែន​ដោយ​ស្រា​អើយ ចូរ​ស្ដាប់​សេចក្ដីនេះ​ចុះ​!


ព្រះយេហូវ៉ា ព្រះអម្ចាស់​របស់អ្នក គឺ​ព្រះ​របស់អ្នក ដែល​កាន់ក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​យក​ពែង​នៃ​សេចក្ដីងេកងោក គឺ​ពែង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់យើង ចេញ​ពី​ដៃ​របស់អ្នក​ហើយ​! អ្នក​នឹង​មិន​ផឹក​ពី​វា​ទៀត​ឡើយ​។


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


យើង​បាន​ជាន់ឈ្លី​ប្រជាជាតិ​នានា​ដោយ​កំហឹង​របស់យើង យើង​បាន​ធ្វើឲ្យ​ពួកគេ​ស្រវឹង​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង ហើយ​បង្ហូរឈាម​របស់ពួកគេ​ទៅលើ​ដី”។


“មើល៍! យើង​នឹង​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​ពែង ដែល​ធ្វើឲ្យ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ​ដើរទ្រេតទ្រោត​។ កាលណា​មាន​ការឡោមព័ទ្ធ​យេរូសាឡិម ក៏​មាន​ការឡោមព័ទ្ធ​យូដា​ដែរ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​តប​ថា​៖“អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​រៀបនឹង​ផឹក​បាន​ឬទេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “យើងខ្ញុំ​អាច​ផឹក​បាន”។


ចូរ​ភ្ញាក់ខ្លួនឡើង ហើយ​ឈប់​ប្រព្រឹត្តបាប ដ្បិត​មាន​អ្នកខ្លះ​មិនស្គាល់​ព្រះ​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។


ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!”។


អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។


ក្រុង​ដ៏ធំ​នោះ​ក៏​បែក​ជា​បី​ចំណែក ហើយ​ទីក្រុង​នានា​របស់​ប្រជាជាតិ​ក៏​រលំ​។ ពេលនោះ ព្រះ​បាន​នឹកចាំ​អំពី​បាប៊ីឡូន​ដ៏ធំ ដើម្បី​ប្រទាន​ពែង​ស្រា​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះអង្គ​ដល់​នាង​។


ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម