ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 4:25 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ដោយព្រោះ​អ្នករាល់គ្នា​បាន​ដោះ​សេចក្ដីកុហក​ចេញ​ហើយចូរឲ្យ​ម្នាក់ៗ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់​ខ្លួន ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នាទៅវិញទៅមក​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ កាល​បាន​ដោះ​សេចក្ដី​ភូតភរ​ចោល​ហើយ​ ចូរ​យើង​ម្នាក់ៗ​និយាយ​សេចក្ដី​ពិត​ទៅ​កាន់​អ្នក​ជិត​ខាង​របស់​ខ្លួន​ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ សូម​បងប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បងប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដែល​បាន​ដោះ​សេចក្ដី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ សូម​បង​ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង​ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក



អេភេសូរ 4:25
42 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ដក​ផ្លូវ​នៃ​សេចក្ដីកុហក​ចេញ​ពី​ទូលបង្គំ ហើយ​សូម​ប្រទាន​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ដោយក្ដីមេត្តា​ផង​!


គឺ​អ្នកដែល​ដើរ​ដោយ​ទៀងត្រង់ ប្រព្រឹត្ត​សេចក្ដីសុចរិត ហើយ​និយាយ​សេចក្ដីពិត​ក្នុងចិត្ត​របស់ខ្លួន


អ្នក​បាន​ស្រឡាញ់​ការ​អាក្រក់​ជាជាង​ការ​ល្អ ក៏​ស្រឡាញ់​សេចក្ដីកុហក​ជាជាង​និយាយ​សេចក្ដីត្រឹមត្រូវ​។ សេឡា


អ្នកដែល​និយាយ​សេចក្ដីពិត បញ្ចេញ​សេចក្ដីសុចរិតយុត្តិធម៌ រីឯ​សាក្សី​ភូតភរ បញ្ចេញ​សេចក្ដីបោកបញ្ឆោត​។


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


បបូរមាត់​ភូតភរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​អ្នកដែល​ប្រព្រឹត្ត​យ៉ាងស្មោះត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ការរក​ទ្រព្យសម្បត្តិ​ដោយ​អណ្ដាត​ភូតភរ ជា​ចំហាយ​ដែល​រសាត់បាត់ទៅ និងជាការ​ស្វែងរក​សេចក្ដីស្លាប់​។


កុំ​ធ្វើជា​សាក្សី​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ដោយគ្មានមូលហេតុ​ឡើយ តើ​អ្នក​នឹង​បញ្ឆោត​គេ​ដោយ​បបូរមាត់​របស់អ្នក​ឬ​?


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


មាត់​របស់ខ្ញុំ​ថ្លែង​សេចក្ដីពិត រីឯ​សេចក្ដីអាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​បបូរមាត់​របស់ខ្ញុំ​។


ព្រះអង្គ​បាន​មានបន្ទូលថា​៖ “ពួកគេ​ពិតជា​ប្រជារាស្ត្រ​របស់យើង ជា​កូនចៅ​ដែល​មិន​ក្បត់​ឡើយ” ដូច្នេះ​ព្រះអង្គ​បាន​ធ្វើជា​ព្រះសង្គ្រោះ​ដល់​ពួកគេ​។


ពួក​ចាស់ទុំ និង​ពួក​អ្នកធំ​ជា​ក្បាល ហើយ​ពួក​ព្យាការី​ដែល​បង្រៀន​សេចក្ដីកុហក​ជា​កន្ទុយ​។


នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ការតមអាហារ​នៃ​ខែ​ទីបួន ការតមអាហារ​នៃ​ខែ​ទីប្រាំ ការតមអាហារ​នៃ​ខែ​ទីប្រាំពីរ និង​ការតមអាហារ​នៃ​ខែ​ទីដប់ នឹង​ត្រឡប់ជា​សេចក្ដីរីករាយ និង​អំណរ ហើយ​ជា​ពិធីបុណ្យ​ដ៏រីករាយ​ដល់​វង្សត្រកូល​យូដា​វិញ ដូច្នេះ​ចូរ​ស្រឡាញ់​សេចក្ដីពិត និង​សេចក្ដីសុខសាន្ត​ចុះ’។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​មួយ​នៅក្នុង​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​នឹងគ្នា​យ៉ាងនោះដែរ​។


ដោយព្រោះ​មាន​នំប៉័ង​មួយ យើង​ដែល​មានគ្នាច្រើន​ក៏​ជា​រូបកាយ​មួយ ដ្បិត​យើង​ទាំងអស់គ្នា​ទទួលចំណែក​ពី​នំប៉័ង​មួយ​។


ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។


ផ្ទុយទៅវិញ ចូរ​និយាយសេចក្ដីពិត​ដោយ​សេចក្ដីស្រឡាញ់ ទាំង​ចម្រើនឡើង​ក្នុង​គ្រប់ការទាំងអស់​ឆ្ពោះទៅកាន់​ព្រះអង្គ​ដែល​ជា​ក្បាល គឺ​ព្រះ​គ្រីស្ទ​។


គឺ​រៀន​ដោះ​បុគ្គល​ចាស់​របស់​អ្នករាល់គ្នា​ចេញ​។ បុគ្គល​ចាស់​នេះ ជារបស់​កិរិយា​ពីមុន​ដែល​ខូច​ដោយ​តណ្ហា​ដ៏ពេញដោយការបោកបញ្ឆោត


ចូរ​ដកយក​អស់ទាំង​ជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និង​ការមួលបង្កាច់ ព្រមទាំង​គំនិតព្យាបាទ​គ្រប់បែបយ៉ាង​ចេញពី​អ្នករាល់គ្នា​។


ពីព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះកាយ​របស់​ព្រះគ្រីស្ទ​។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវ​ដោះ​សេចក្ដី​ទាំងអស់​នោះ​ចេញ គឺ​កំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និង​ពាក្យស្មោកគ្រោក​ពី​មាត់​របស់អ្នករាល់គ្នា​។


កុំ​ភូតភរ​គ្នាទៅវិញទៅមក​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​បុគ្គល​ចាស់​ចេញ ជាមួយនឹង​អំពើ​របស់​វា


មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។


ដែល​ចេញមកពី​ពុតត្បុត​របស់​ពួក​អ្នកភូតភរ​។ សតិសម្បជញ្ញៈ​របស់អ្នកទាំងនោះ​ត្រូវបាន​ដៅ


មាន​ម្នាក់​ក្នុងចំណោម​ជនជាតិក្រែត ជា​ព្យាការី​របស់ពួកគេផ្ទាល់ បាន​និយាយថា​: “ជនជាតិក្រែត​សុទ្ធតែ​ជា​អ្នកភូតភរ ជា​សត្វតិរច្ឆាន​ដ៏អាក្រក់ ជា​មនុស្សល្មោភស៊ី​ដ៏ខ្ជិលច្រអូស”។


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង


ដោយហេតុនេះ ចូរ​ដោះចោល​គ្រប់ទាំង​ភាពស្មោកគ្រោក និង​គំនិតព្យាបាទ​ដ៏សម្បូរហូរហៀរ ហើយ​ទទួលយក​ដោយ​សុភាពរាបសា​នូវ​ព្រះបន្ទូល​ដែលត្រូវបានដាំ​ក្នុងអ្នករាល់គ្នា ជាព្រះបន្ទូល​ដែល​អាច​សង្គ្រោះ​ព្រលឹង​របស់អ្នករាល់គ្នា​បាន​។


ដូច្នេះ ចូរ​ដោះចោល​គ្រប់ទាំង​គំនិតព្យាបាទ គ្រប់ទាំង​ឧបាយកល ពុតត្បុត ការឈ្នានីស និង​ការមួលបង្កាច់​ទាំងអស់


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។