Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:17 - ព្រះគម្ពីរខ្មែរសាកល

17 អ្នកដែល​និយាយ​សេចក្ដីពិត បញ្ចេញ​សេចក្ដីសុចរិតយុត្តិធម៌ រីឯ​សាក្សី​ភូតភរ បញ្ចេញ​សេចក្ដីបោកបញ្ឆោត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សំដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សំដែង​សេចក្ដី​កំភូត​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្សល្ងីល្ងើ​បង្ហាញ​កំហឹង​របស់ខ្លួន​ភ្លាម រីឯ​មនុស្ស​ឆ្លាតវៃ​ទប់​សេចក្ដីអាម៉ាស់​។


មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។


សាក្សី​ដ៏ពិតត្រង់ រំដោះ​ព្រលឹង​គេ រីឯ​មនុស្សបោកបញ្ឆោត បញ្ចេញ​ពាក្យភូតភរ​។


សាក្សី​ស្មោះត្រង់​មិន​កុហក​ឡើយ រីឯ​សាក្សី​ភូតភរ​បញ្ចេញ​ពាក្យភូតភរ​។


សាក្សី​អប្រិយ​ចំអកឡកឡឺយ​ដាក់​សេចក្ដីយុត្តិធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​លេប​សេចក្ដីទុច្ចរិត​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។


សាក្សី​ភូតភរ​នឹង​វិនាស រីឯ​មនុស្ស​ដែល​ពិតជា​បាន​ឮ នឹង​បាន​និយាយ​ជារៀងរហូត​។


កុំ​ធ្វើជា​សាក្សី​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ដោយគ្មានមូលហេតុ​ឡើយ តើ​អ្នក​នឹង​បញ្ឆោត​គេ​ដោយ​បបូរមាត់​របស់អ្នក​ឬ​?


សាក្សី​ភូតភរ​ដែល​បញ្ចេញ​ពាក្យភូតភរ និង​អ្នកដែល​សាបព្រោះ​ជម្លោះ​នៅក្នុងចំណោម​បងប្អូន​។


នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។


ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ


ពួកគេ​បាន​តាំង​សាក្សី​ភូតភរ​ឲ្យ​និយាយថា​៖ “ជន​នេះ​និយាយ​ពាក្យ​ប្រមាថ​ទាស់នឹង​ទីវិសុទ្ធ​នេះ ព្រមទាំង​និយាយ​ទាស់នឹង​ក្រឹត្យវិន័យ​ឥតឈប់ឈរ​។


យ៉ាងណាមិញ ចូរឆ្លើយ​ដោយ​សុភាពរាបសា និង​ដោយ​ការកោតខ្លាច ទាំង​រក្សា​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ដើម្បី​កាលណា​អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់ ពួក​អ្នក​ដែល​ត្មះតិះដៀល​កិរិយា​ល្អ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ បាន​អាម៉ាស់មុខ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម