ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
សុភាសិត 12:15 - ព្រះគម្ពីរខ្មែរសាកល ផ្លូវរបស់មនុស្សល្ងីល្ងើ ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង រីឯមនុស្សមានប្រាជ្ញា ស្ដាប់តាមដំបូន្មាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីដំបូន្មានវិញ។ អាល់គីតាប មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។ |
ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
កូនដែលមានប្រាជ្ញាស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក រីឯមនុស្សចំអកឡកឡឺយមិនស្ដាប់ពាក្យស្ដីបន្ទោសទេ។
ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
មនុស្សមានប្រាជ្ញាភ័យខ្លាច ហើយបែរចេញពីការអាក្រក់ រីឯមនុស្សល្ងង់វិញ តក់ក្រហល់ ហើយមិនចេះខ្លាច។
អស់ទាំងផ្លូវរបស់មនុស្ស បរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។
អស់ទាំងផ្លូវរបស់មនុស្ស ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។
តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
ក្នុងភ្នែកខ្លួនឯង មនុស្សខ្ជិលច្រអូសមានប្រាជ្ញា ជាងមនុស្សប្រាំពីរនាក់ដែលចេះឆ្លើយដោយការយល់ដឹង។
អ្នកមានតែងធ្វើជាអ្នកមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង ប៉ុន្តែអ្នកក្រខ្សត់ដែលមានការយល់ច្បាស់ មើលធ្លុះអ្នកនោះ។
កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់;
មានជំនាន់មួយដែលបរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែមិនដែលលាងភាពស្មោកគ្រោករបស់ខ្លួនចេញ។
ចូរអប់រំមនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញាថែមទៀត; ចូរបង្រៀនមនុស្សសុចរិត នោះគេនឹងកើនសេចក្ដីអប់រំ។
យុវជនដែលក្រីក្រ តែមានប្រាជ្ញា ប្រសើរជាងស្ដេចចាស់ ហើយល្ងង់ ដែលមិនចេះទទួលការដាស់តឿនទៀត។
ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯងថា: ‘ព្រះអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនដូចមនុស្សឯទៀតដែលជាមនុស្សជំរិតគេ មនុស្សទុច្ចរិត មនុស្សផិតក្បត់ ហើយក៏មិនដូចអ្នកទារពន្ធនេះដែរ។
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្វីមួយ នៅពេលមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនឯងហើយ។