Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:1 - ព្រះគម្ពីរខ្មែរសាកល

1 កូន​ដែល​មានប្រាជ្ញា​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក រីឯ​មនុស្សចំអកឡកឡឺយ​មិន​ស្ដាប់​ពាក្យស្ដីបន្ទោស​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​ដែល​មាន​ប្រាជ្ញា តែង​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក មិន​ព្រម​ស្តាប់​ពាក្យ​បន្ទោស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កូន​ដែល​មាន​ប្រាជ្ញា​រមែង​ស្តាប់​តាម​ដំបូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក​មើល‌ងាយ មិន​ព្រម​ស្តាប់​តាម​ពាក្យ​បន្ទោស​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សុភាសិត​របស់​សាឡូម៉ូន​: កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​កូន​ល្ងង់​ជា​ការព្រួយចិត្ត​ដល់​ម្ដាយ​របស់ខ្លួន​។


ផ្លូវ​របស់​មនុស្សល្ងីល្ងើ ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង រីឯ​មនុស្ស​មានប្រាជ្ញា ស្ដាប់តាម​ដំបូន្មាន​។


មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។


មនុស្សចំអកឡកឡឺយ​មិន​ចូលចិត្ត​អ្នកដែល​ស្ដីបន្ទោស​ខ្លួន​ឡើយ ក៏មិន​ទៅ​រក​មនុស្ស​មានប្រាជ្ញា​ដែរ​។


កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។


មនុស្សល្ងីល្ងើ​មើលងាយ​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​ខ្លួន រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ តែងតែ​ប្រុងប្រយ័ត្ន​។


ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ ហើយ​ប្រុងស្ដាប់​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម