Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 9:9 - ព្រះគម្ពីរខ្មែរសាកល

9 ចូរ​អប់រំ​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​មានប្រាជ្ញា​ថែមទៀត​; ចូរ​បង្រៀន​មនុស្ស​សុចរិត នោះ​គេ​នឹង​កើន​សេចក្ដីអប់រំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចូរ​ទូន្មាន មនុស្ស​មាន​ប្រាជ្ញា នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចម្រើន​ឡើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត‌តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចំរើន​ឡើង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។

សូមមើលជំពូក ចម្លង




សុភា‌សិត 9:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ


មនុស្ស​មានប្រាជ្ញា​សន្សំ​ចំណេះដឹង​ទុក រីឯ​មាត់​របស់​មនុស្សល្ងីល្ងើ​នៅជិត​សេចក្ដីហិនវិនាស​។


ពាក្យ​ស្ដីបន្ទោស​នៃប្រាជ្ញា​ដាក់​ត្រចៀក​របស់​អ្នកដែល​ស្ដាប់តាម ប្រៀបដូចជា​ក្រវិល​មាស ឬ​គ្រឿងអលង្ការ​មាសសុទ្ធ​។


ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន​៕​៚


ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម