Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:11 - ព្រះគម្ពីរខ្មែរសាកល

11 អ្នកមាន​តែងធ្វើជា​អ្នក​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​អ្នកក្រខ្សត់​ដែល​មានការយល់ច្បាស់ មើលធ្លុះ​អ្នកនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មនុស្ស​អ្នក​មាន គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់ នឹង​ស្ទង់​មើលឲ្យ​ស្គាល់​គេ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មនុស្ស​អ្នក​មាន គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់ នឹង​ស្ទង់​មើល ឲ្យ​ស្គាល់​គេ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រព្យសម្បត្តិ​របស់​អ្នកមាន​ជា​ទីក្រុង​ដ៏រឹងមាំ​ដល់ខ្លួនគេ ហើយ​ដូចជា​កំពែង​ដ៏ខ្ពស់​ក្នុង​ការស្រមើស្រមៃ​របស់ខ្លួនគេ​។


អ្នកដែល​ប្ដឹង​រឿងក្ដី​មុនគេ មើលទៅដូចជា​ត្រឹមត្រូវ​មែន ប៉ុន្តែ​កាលណា​គូវិវាទ​មក​ដល់ ហើយ​សាកសួរ​អ្នកនោះ ទើបដឹងច្បាស់​។


អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន ប្រសើរ​ជាង​អ្នកដែល​មាន​បបូរមាត់​វៀចវេរ ហើយ​ជា​មនុស្សល្ងង់​។


កុំ​ធ្វើការនឿយហត់​ដើម្បី​ក្លាយជាអ្នកមាន​ឡើយ ចូរមាន​ការយល់ដឹង​ឡើង ហើយ​ឈប់​ទៅ​!


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


ក្នុង​ភ្នែក​ខ្លួនឯង មនុស្ស​ខ្ជិលច្រអូស​មានប្រាជ្ញា ជាង​មនុស្ស​ប្រាំពីរ​នាក់​ដែល​ចេះ​ឆ្លើយ​ដោយ​ការយល់ដឹង​។


ចូរ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ចុះ ដើម្បីកុំឲ្យ​គេ​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​។


កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;


វេទនា​ហើយ​! អ្នកដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង និង​អ្នកដែល​មានការយល់ដឹង​នៅចំពោះ​មុខ​ខ្លួនឯង​។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន


ចូរ​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក​; កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​សេពគប់​ជាមួយ​មនុស្ស​តូចទាប​; កុំ​គិតថា​ខ្លួនឯង​មានប្រាជ្ញា​ឡើយ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម