Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:2 - ព្រះគម្ពីរខ្មែរសាកល

2 អស់ទាំង​ផ្លូវ​របស់​មនុស្ស ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ថ្លឹង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម‌ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ថ្លឹង​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មនុស្ស​គ្រប់ៗ​គ្នា​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បញ្ជោរ​ខ្លួនឯង​នៅក្នុង​ភ្នែក​របស់ខ្លួន រហូតដល់​មិន​ឃើញ ហើយមិន​ស្អប់​អំពើទុច្ចរិត​របស់ខ្លួន​។


ផ្លូវ​របស់​មនុស្សល្ងីល្ងើ ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង រីឯ​មនុស្ស​មានប្រាជ្ញា ស្ដាប់តាម​ដំបូន្មាន​។


អស់ទាំង​ផ្លូវ​របស់​មនុស្ស បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។


មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់​វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​ព្រះយេហូវ៉ា​ជា​អ្នក​ពិសោធ​ចិត្ត​។


មនុស្ស​ជាច្រើន​អះអាង​អំពី​ភាពស្មោះត្រង់​របស់ខ្លួន ប៉ុន្តែ​តើ​នរណា​អាច​រកបាន​មនុស្ស​ស្មោះត្រង់​?


ប្រសិនបើ​អ្នក​និយាយថា​៖ “មើល៍! យើង​មិន​បាន​ដឹង​រឿងនេះ​ទេ” តើ​ព្រះអង្គ​ដែល​ស្ទង់​ចិត្ត​មិន​ឈ្វេងយល់​ទេ​ឬ​? តើ​ព្រះអង្គ​ដែល​ថែរក្សា​ព្រលឹង​របស់អ្នក​មិន​ជ្រាប​ទេ​ឬ​? តើ​ព្រះអង្គ​មិន​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​ទេ​ឬ​?


មាន​ជំនាន់​មួយ​ដែល​បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​មិនដែល​លាង​ភាពស្មោកគ្រោក​របស់ខ្លួន​ចេញ​។


‘ទេកិល’ គឺ​ព្រះករុណា​ត្រូវបានថ្លឹង​នៅលើ​ជញ្ជីង ហើយ​បាន​ឃើញថា​ខ្វះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្វីមួយ នៅពេល​មិនមែនជាអ្វីសោះ អ្នកនោះ​កំពុង​បញ្ឆោត​ខ្លួនឯង​ហើយ​។


ចូរឲ្យ​អ្នករាល់គ្នា​ធ្វើជា​អ្នកធ្វើតាម​ព្រះបន្ទូល មិនមែន​អ្នកដែលបានតែស្ដាប់ ហើយ​បញ្ឆោត​ខ្លួន​នោះ​ឡើយ​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម