ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
សុភាសិត 10:14 - ព្រះគម្ពីរខ្មែរសាកល មនុស្សមានប្រាជ្ញាសន្សំចំណេះដឹងទុក រីឯមាត់របស់មនុស្សល្ងីល្ងើនៅជិតសេចក្ដីហិនវិនាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សប្រាជ្ញ តែងប្រមូលចំណេះទុក តែឯមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។ អាល់គីតាប អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសំដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។ |
ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
អ្នកដែលមិចភ្នែកធ្វើឲ្យមានទុក្ខព្រួយ ហើយបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
ចិត្តរបស់មនុស្សមានប្រាជ្ញា ទទួលយកសេចក្ដីបង្គាប់ រីឯបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
អ្នកដែលមានចិត្តវៀចវេរ រកមិនឃើញសេចក្ដីល្អឡើយ ហើយអ្នកដែលមានអណ្ដាតប្រែប្រួល នឹងធ្លាក់ទៅក្នុងមហន្តរាយ។
អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។
ចិត្តដែលមានការយល់ច្បាស់ ទទួលបានចំណេះដឹង ហើយត្រចៀករបស់មនុស្សមានប្រាជ្ញាក៏ស្វែងរកចំណេះដឹងដែរ។
មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។
អ្នកដែលទទួលបានវិចារណញ្ញាណ ស្រឡាញ់ព្រលឹងរបស់ខ្លួន អ្នកដែលរក្សាការយល់ដឹង រកឃើញសេចក្ដីល្អ។
ចូរអប់រំមនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញាថែមទៀត; ចូរបង្រៀនមនុស្សសុចរិត នោះគេនឹងកើនសេចក្ដីអប់រំ។
ពាក្យសម្ដីពីមាត់របស់មនុស្សមានប្រាជ្ញា ប្រកបដោយសេចក្ដីសន្ដោស រីឯបបូរមាត់របស់មនុស្សល្ងង់ បំផ្លាញខ្លួនឯងវិញ——
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្តរីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាកំណប់ដែលលាក់ទុកនៅក្នុងចម្ការ។ មានបុរសម្នាក់បានរកវាឃើញ ក៏លាក់ទុកវិញ ហើយដោយសារតែអំណរ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញចម្ការនោះ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ហេតុនេះហើយបានជា អស់ទាំងគ្រូវិន័យ ដែលធ្វើជាសិស្សនៃអាណាចក្រស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន”។