Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:20 - ព្រះគម្ពីរខ្មែរសាកល

20 អ្នកដែល​មាន​ចិត្ត​វៀចវេរ រក​មិន​ឃើញ​សេចក្ដី​ល្អ​ឡើយ ហើយ​អ្នកដែល​មាន​អណ្ដាត​ប្រែប្រួល នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្តាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភ‌មង្គល​ទេ ហើយ​មនុស្ស​សំដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​មនុស្ស​បរិសុទ្ធ ព្រះអង្គ​សម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ រីឯ​ចំពោះ​មនុស្ស​វៀចវេរ ព្រះអង្គ​សម្ដែងអង្គទ្រង់ជាអ្នកវៀចវេរ​។


អ្នកដែល​មិច​ភ្នែក​ធ្វើឲ្យមាន​ទុក្ខព្រួយ ហើយ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។


មនុស្ស​មានប្រាជ្ញា​សន្សំ​ចំណេះដឹង​ទុក រីឯ​មាត់​របស់​មនុស្សល្ងីល្ងើ​នៅជិត​សេចក្ដីហិនវិនាស​។


មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។


ដ្បិត​មនុស្ស​ពាល​គ្មាន​អនាគត​ទេ ហើយ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។


ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


ពាក្យសម្ដី​ពី​មាត់​របស់​មនុស្ស​មានប្រាជ្ញា ប្រកបដោយ​សេចក្ដីសន្ដោស រីឯ​បបូរមាត់​របស់​មនុស្សល្ងង់ បំផ្លាញ​ខ្លួនឯង​វិញ​——


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម