Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:35 - ព្រះគម្ពីរខ្មែរសាកល

35 មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃចិត្ត​រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏អាក្រក់​នៃចិត្ត​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 មនុស្ស​ល្អ​បញ្ចេញ​សេចក្ដី​ល្អ​ពី​កំណប់​ល្អ​ក្នុង​ចិត្ដ​របស់​ខ្លួន​ ‍ឯ​មនុស្ស​ឤក្រក់​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ដ​របស់​ខ្លួន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ ពី​កំណប់​ដ៏​ល្អ​ដែល​មាន​ក្នុង​ចិត្ត រីឯ​មនុស្ស​អាក្រក់ ក៏​តែង​បញ្ចេញ​សេចក្តី​អាក្រក់ ពី​កំណប់​អាក្រក់​របស់​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 មនុស្ស​ល្អ​តែង​ប្រព្រឹត្ដ​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ដ​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យសម្ដី​របស់​មនុស្ស​អាក្រក់​សម្ងំចាំ​ដើម្បី​បង្ហូរឈាម រីឯ​មាត់​របស់​មនុស្ស​ទៀងត្រង់​រំដោះ​ខ្លួនគេ​។


អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!


ចិត្ត​របស់​មនុស្ស​សុចរិត​ជញ្ជឹងគិត​ថា​គួរ​ឆ្លើយ​យ៉ាងណា រីឯ​មាត់​របស់​មនុស្ស​អាក្រក់​បង្ហូរចេញ​នូវ​សេចក្ដីអាក្រក់​។


អណ្ដាត​នៃ​ការប្រោសឲ្យជា ជា​ដើមឈើ​នៃ​ជីវិត រីឯ​ភាពវៀចវេរ​នៅក្នុង​អណ្ដាត ជា​ការបាក់បែក​ដល់​ចិត្ត​។


ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុនេះហើយបានជា អស់ទាំង​គ្រូវិន័យ ដែល​ធ្វើជាសិស្ស​នៃ​អាណាចក្រស្ថានសួគ៌ ប្រៀបដូចជា​ម្ចាស់ផ្ទះ​ម្នាក់​ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន”។


ដូច្នេះ អស់ទាំង​ដើមឈើ​ល្អ​បង្កើត​ផល​ល្អ រីឯ​ដើមឈើ​អាក្រក់​បង្កើត​ផល​អាក្រក់​;


មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃ​ចិត្ត រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏​អាក្រក់​នៃ​ចិត្ត​ដែរ ដ្បិត​មាត់​របស់​មនុស្ស​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


ពាក្យសម្ដី​របស់អ្នករាល់គ្នា​ត្រូវ​ប្រកបដោយ​សេចក្ដីសប្បុរស​ជានិច្ច ទាំង​មានជាតិ​អំបិល​ផង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ត្រូវ​ឆ្លើយ​នឹង​ម្នាក់ៗ​យ៉ាងណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម