Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:23 - ព្រះគម្ពីរខ្មែរសាកល

23 មនុស្ស​ឆ្លាតវៃ​លាក់បាំង​ចំណេះដឹង រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ប្រកាស​សេចក្ដីល្ងង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 មនុស្ស​ឈ្លាសវៃ​តែង​លាក់​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​ប្រកាស​ពី​សេចក្ដី​ល្ងង់​ខ្លៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មនុស្ស​ដែល​មាន​គំនិត គេ​គ្រប​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ប្រកាស​ពី​សេចក្ដី​ល្ងង់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មានប្រាជ្ញា​សន្សំ​ចំណេះដឹង​ទុក រីឯ​មាត់​របស់​មនុស្សល្ងីល្ងើ​នៅជិត​សេចក្ដីហិនវិនាស​។


នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។


មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ រីឯ​មនុស្ស​មានចិត្តស្មោះត្រង់​លាក់បាំង​រឿង​វិញ​។


គ្រប់ទាំង​មនុស្ស​ឆ្លាតវៃ​ប្រព្រឹត្ត​ដោយ​ចំណេះដឹង រីឯ​មនុស្សល្ងង់​សម្ញែង​សេចក្ដីល្ងង់​។


ប្រាជ្ញា​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ប្រាជ្ញា​សម្ដែង​ខ្លួន សូម្បីតែ​ក្នុងចំណោម​មនុស្សល្ងង់​ដែរ​។


អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍ រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។


មនុស្សល្ងង់​មិន​ពេញចិត្ត​នឹង​ការយល់ដឹង​ទេ គឺ​គ្រាន់តែ​ចង់​បញ្ចេញ​យោបល់​របស់ខ្លួន​ប៉ុណ្ណោះ​។


មនុស្សល្ងង់​បញ្ចេញ​កំហឹង​របស់ខ្លួន​ទាំងអស់ រីឯ​មនុស្ស​មានប្រាជ្ញា​ទប់​កំហឹង​យ៉ាងស្ងៀមស្ងាត់​។


សូម្បីតែ​នៅពេល​មនុស្សល្ងង់​ដើរ​តាម​ផ្លូវ ក៏​គេ​ខ្វះ​វិចារណញ្ញាណ​ដែរ ហើយ​បង្ហាញ​ដល់​គ្រប់គ្នា​ថា ខ្លួនឯង​ជា​មនុស្សល្ងង់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម