Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:10 - ព្រះគម្ពីរខ្មែរសាកល

10 អ្នកដែល​មិច​ភ្នែក​ធ្វើឲ្យមាន​ទុក្ខព្រួយ ហើយ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ណា​ដែល​មិច​ភ្នែក រមែង​នាំ​ឲ្យ​កើត​ទុក្ខ រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នឹងឈាន​ទៅ​រកសេចក្ដី​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ្នក​ណា​ដែល​មិច​ភ្នែក នោះ​រមែង​នាំ​ឲ្យ​កើត​ទុក្ខ ហើយ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​ក៏​នឹង​ត្រូវ​ដួល​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំឲ្យ​ពួក​អ្នកដែលធ្វើជា​សត្រូវ​នឹង​ទូលបង្គំ​ដោយ​ឥតហេតុ បាន​អរសប្បាយ​លើ​ទូលបង្គំ កុំឲ្យ​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ បាន​មិច​ភ្នែក​ឡើយ​។


មនុស្ស​មានប្រាជ្ញា​សន្សំ​ចំណេះដឹង​ទុក រីឯ​មាត់​របស់​មនុស្សល្ងីល្ងើ​នៅជិត​សេចក្ដីហិនវិនាស​។


ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា ទទួលយក​សេចក្ដីបង្គាប់ រីឯ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។


អ្នកដែល​បើក​ភ្នែក​ព្រឹមៗ គឺ​គិតគូរ​សេចក្ដីកំហូច​; អ្នកដែល​ខាំ​បបូរមាត់ គឺ​ប្រព្រឹត្ត​ការអាក្រក់​រួចហើយ​។


សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។


គេ​មិច​ភ្នែក ធ្វើសញ្ញា​ដោយ​ជើង ហើយ​ចង្អុល​ដោយ​ម្រាមដៃ​;


ដូច្នេះ ប្រសិនបើ​ខ្ញុំ​មក ខ្ញុំ​នឹង​លើកយក​រឿង​គាត់​ដែល​គាត់​ធ្វើ គឺ​គាត់​និយាយបរិហារ​យើង​ដោយ​ពាក្យ​អាក្រក់ ហើយ​មិន​ស្កប់ចិត្ត​នឹង​ទង្វើ​ទាំងនេះ​; គាត់​មិនគ្រាន់តែមិន​ទទួល​បងប្អូន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ហាមឃាត់​អ្នក​ដែល​ចង់​ទទួល រហូតដល់​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម