Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:15 - ព្រះគម្ពីរខ្មែរសាកល

15 ទ្រព្យសម្បត្តិ​របស់​អ្នកមាន ជា​ទីក្រុង​ដ៏រឹងមាំ​ដល់​ខ្លួនគេ រីឯ​ភាពក្រីក្រ​របស់​អ្នកក្រខ្សត់ ជា​សេចក្ដីហិនវិនាស​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្ដី​ហិន​វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្ដី​ទាល់​ក្រ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ខ្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្ដី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្ដី​ទាល់​ក្រ​របស់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទុកចិត្ត​លើ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន ហើយ​អួត​អំពី​ភាពបរិបូរ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន​។


“មើល៍! នេះ​ជា​មនុស្ស​ដែល​មិន​យក​ព្រះ​ធ្វើជា​បន្ទាយ​របស់ខ្លួន គឺ​ទុកចិត្តលើ​ភាពបរិបូរ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន ហើយ​រកទីពឹង​ក្នុង​សេចក្ដីអន្តរាយ​របស់ខ្លួន”។


អ្នកក្រីក្រ​ត្រូវគេ​ស្អប់ សូម្បីតែ​អ្នកជិតខាង​របស់ខ្លួន រីឯ​អ្នកមាន​វិញ មានមិត្តភក្ដិ​ច្រើន​។


ទ្រព្យសម្បត្តិ​របស់​អ្នកមាន​ជា​ទីក្រុង​ដ៏រឹងមាំ​ដល់ខ្លួនគេ ហើយ​ដូចជា​កំពែង​ដ៏ខ្ពស់​ក្នុង​ការស្រមើស្រមៃ​របស់ខ្លួនគេ​។


អស់ទាំង​បងប្អូន​របស់​អ្នកក្រីក្រ​ស្អប់​គាត់​ទៅហើយ ចុះទម្រាំ​មិត្តភក្ដិ​របស់គាត់​វិញ តើ​គេ​ចេញឆ្ងាយ​ពី​គាត់​អម្បាលម៉ាន​ទៅទៀត​! គាត់​អង្វរ​ដោយ​ពាក្យសម្ដី ក៏​ពួកគេ​មិន​ខ្វល់​ដែរ​។


ដ្បិត​ប្រាជ្ញា​ជា​គ្រឿងការពារ ដូចដែល​ប្រាក់​ជា​គ្រឿងការពារ​ដែរ​; ប្រយោជន៍​នៃ​ចំណេះដឹង គឺជា​ប្រាជ្ញា​ដែល​រក្សាជីវិត​ពួក​ម្ចាស់​របស់វា​។


ពួក​សិស្ស​ក៏​ភ្ញាក់ផ្អើល​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“កូន​រាល់គ្នា​អើយ ការចូល​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​!


បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!’។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម