ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 10:13 - ព្រះគម្ពីរខ្មែរសាកល

ប្រាជ្ញា​ត្រូវបាន​រកឃើញ​នៅលើ​បបូរមាត់​របស់​អ្នកដែល​មានការយល់ច្បាស់ រីឯ​រំពាត់ គឺ​សម្រាប់​ខ្នង​របស់​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សម្រាប់​ខ្នង​នៃ​មនុស្ស​ណា ដែល​ឥត​មាន​តម្រិះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សំរាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​ដំរិះ​វិញ។

សូមមើលជំពូក

អាល់គីតាប

គេ​អាច​សំគាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សំដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។

សូមមើលជំពូក



សុភា‌សិត 10:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ធ្វើ​ដូចជា​សេះ ឬ​ដូចជា​លាកាត់ ដែល​មិន​យល់​អ្វី​ឡើយ បើ​មិន​បញ្ជា​ដោយ​បង្ខាំ និង​បង្ហៀរ​ទេ វា​មិន​មកជិត​អ្នក​ឡើយ​។


មាត់​របស់​មនុស្ស​សុចរិត​ថ្លែង​ប្រាជ្ញា ហើយ​អណ្ដាត​របស់គេ​ពោល​សេចក្ដីយុត្តិធម៌​។


បបូរមាត់​របស់​មនុស្ស​សុចរិត ចិញ្ចឹម​មនុស្ស​ជាច្រើន រីឯ​មនុស្សល្ងីល្ងើ​ស្លាប់​ដោយព្រោះ​ខ្វះ​វិចារណញ្ញាណ​។


មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។


អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!


បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា ផ្សាយ​ចំណេះដឹង ប៉ុន្តែ​ចិត្ត​របស់​មនុស្សល្ងង់​មិនមែន​ដូច្នោះ​ទេ​។


មនុស្សដែល​មានប្រាជ្ញា​នៅក្នុង​ចិត្ត ត្រូវបាន​ហៅថា​មានការយល់ច្បាស់ ហើយ​ភាពផ្អែមពីរោះ​នៃ​បបូរមាត់ បង្កើន​សេចក្ដីអប់រំ​។


ការស្ដីបន្ទោស​ដិតជាប់​នឹង​អ្នកដែល​មានការយល់ច្បាស់ ជាង​ការដែល​វាយ​មនុស្សល្ងង់​មួយរយ​រំពាត់​ទៅទៀត​។


ការកាត់ទោស​ត្រូវបាន​រៀបចំ​សម្រាប់​មនុស្សចំអកឡកឡឺយ ហើយ​ការវាយនឹងរំពាត់​ត្រូវបាន​រៀបចំ​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​៕


មាស និង​ត្បូងទទឹម​មាន​បរិបូរ ប៉ុន្តែ​បបូរមាត់​នៃ​ចំណេះដឹង ជា​គ្រឿងអលង្ការ​ដ៏មានតម្លៃ​។


ខ្សែតី​សម្រាប់​សេះ បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​។


ទោះបីជា​បុក​មនុស្សល្ងីល្ងើ​ដោយ​អង្រែ​ក្នុង​ត្បាល់​ជាមួយ​ស្រូវ​ក៏ដោយ ក៏​ភាពល្ងីល្ងើ​របស់គេ​នៅតែ​មិន​ចាកចេញ​ពី​គេ​ឡើយ​។


អ្នកដែល​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​ស្រី គឺ​ខ្វះ​វិចារណញ្ញាណ​; អ្នកដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បំផ្លាញ​ព្រលឹង​របស់ខ្លួន​។


គាត់​ក៏​ទៅ​តាម​នាង​ភ្លាម ដូចជា​គោ​ទៅ​ទីពិឃាត ដូចជា​មនុស្សល្ងីល្ងើ​ត្រូវគេដាក់​ខ្នោះជើង​យក​ទៅ​វាយប្រដៅ


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។


ពួកគេ​ទាំងអស់គ្នា​ក៏​សរសើរ​ព្រះអង្គ ព្រមទាំង​ស្ងើច​ចំពោះ​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ដែល​ចេញមក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ​?”។