Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 50:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សម្ដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​រំឭក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សំដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ទ្រង់​រំលឹក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។

សូមមើលជំពូក ចម្លង




អេសាយ 50:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ក្រោកឡើង​តាំងពី​ព្រលឹមស្រាងៗ ហើយ​ស្រែករកជំនួយ​; ទូលបង្គំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។


ដូច្នេះ ទូលបង្គំ​ទូលថា​៖ “មើល៍! ទូលបង្គំ​មក​ដល់​ហើយ​! នៅក្នុង​ក្រាំង​គម្ពីរ​មាន​សរសេរ​ទុកមក​អំពី​ទូលបង្គំ​ហើយ​។


ព្រះករុណា​ទ្រង់​សង្ហា​ជាង​មនុស្សលោក ព្រះគុណ​ត្រូវបាន​ចាក់បង្ហូរ​លើ​ព្រះរឹម​របស់ព្រះករុណា ដោយហេតុនេះ ព្រះ​បាន​ប្រទានពរ​ព្រះករុណា​ជារៀងរហូត​។


ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ពី​ព្រះអង្គ​! នៅ​ពេលព្រឹក ពាក្យអធិស្ឋាន​របស់ទូលបង្គំ​មកចំពោះ​ព្រះអង្គ​។


ការព្រួយបារម្ភ​ក្នុង​ចិត្ត​មនុស្ស នឹង​ពន្លិច​គេ​ចុះ ប៉ុន្តែ​ពាក្យសម្ដី​ល្អ ធ្វើឲ្យ​គេ​អរសប្បាយ​។


អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!


ពាក្យ​ដែល​និយាយ​ត្រូវពេល ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។


រាល់ពេល​ដែល​ការនោះ​ឆ្លងកាត់មក វា​នឹង​យក​អ្នករាល់គ្នា​ទៅ ដ្បិត​ការនោះ​នឹង​ឆ្លងកាត់មក​ពីមួយព្រឹកទៅមួយព្រឹក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង​។ ការដែល​យល់​ដំណឹង​នេះ គឺ​មាន​តែ​សេចក្ដីភ័យរន្ធត់​ប៉ុណ្ណោះ”។


ពួកគេពោលថា​៖ “តើ​ព្រះអង្គ​នឹង​បង្រៀន​ចំណេះដឹង​ដល់​អ្នកណា​? តើ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អ្នកណា​យល់​ដំណឹង​? គឺ​អ្នកដែល​ទើបតែ​ផ្ដាច់ដោះ ជា​អ្នកដែល​ទើបតែ​យកចេញ​ពី​ដើមទ្រូង​ឬ​?


ពេលនោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​ត្រូវបាន​បើក ត្រចៀក​របស់​មនុស្ស​ថ្លង់​ក៏​នឹង​ត្រូវបាន​បើក​ដែរ​។


ព្រះអង្គ​ប្រទាន​កម្លាំង​ដល់​អ្នកដែល​ល្វើយ ហើយ​ចម្រើន​ភាពមាំមួន​ដល់​អ្នកដែល​គ្មាន​កម្លាំង​។


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​? ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!


រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ចូរ​ចង​សេចក្ដីបង្គាប់​ទុក ហើយ​បិទត្រា​ក្រឹត្យវិន័យ នៅក្នុង​ពួក​សិស្ស​របស់យើង​។


“អស់អ្នក​ដែល​នឿយហត់ និង​មានបន្ទុកធ្ងន់​អើយ ចូរ​មក​រក​ខ្ញុំ​! ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​បាន​សម្រាក​។


បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​ស្រុកកំណើត​របស់​ព្រះអង្គ ហើយ​បង្រៀន​ប្រជាជន​នៅក្នុង​សាលាប្រជុំ​របស់​គេ ធ្វើឲ្យ​គេ​ស្ងើច​ទាំង​ពោលថា​៖ “តើ​អ្នកនេះ​បាន​ប្រាជ្ញា និង​ការអស្ចារ្យ​ទាំងនេះ​មកពីណា​?


គ្មានអ្នកណា​អាច​ទូល​ឆ្លើយ​មួយ​ម៉ាត់​នឹង​ព្រះយេស៊ូវ​បាន​ទេ​។ តាំងពី​ថ្ងៃ​នោះ​មក គ្មាន​អ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​៕


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។


ពួកគេ​ទាំងអស់គ្នា​ក៏​សរសើរ​ព្រះអង្គ ព្រមទាំង​ស្ងើច​ចំពោះ​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ដែល​ចេញមក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ​?”។


ពួក​តម្រួត​នោះ​ឆ្លើយថា​៖ “មិនដែល​មាន​អ្នកណា​និយាយ​យ៉ាងនោះ​ដូចគាត់​ឡើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម