Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:14 - ព្រះគម្ពីរខ្មែរសាកល

14 មនុស្ស​មានប្រាជ្ញា​សន្សំ​ចំណេះដឹង​ទុក រីឯ​មាត់​របស់​មនុស្សល្ងីល្ងើ​នៅជិត​សេចក្ដីហិនវិនាស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មនុស្ស​មាន​ប្រាជ្ញា តែង​ប្រមូល​ចំណេះ​ទុក តែ​ឯង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ហិន​វិនាស​ដែល​នៅ​បង្កើយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មនុស្ស​ប្រាជ្ញ តែង​ប្រមូល​ចំណេះ​ទុក តែ​ឯ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ហិន‌វិនាស​ដែល​នៅ​បង្កើយ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សំដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ


អ្នកដែល​មិច​ភ្នែក​ធ្វើឲ្យមាន​ទុក្ខព្រួយ ហើយ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។


ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា ទទួលយក​សេចក្ដីបង្គាប់ រីឯ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។


មនុស្ស​ឆ្លាតវៃ​លាក់បាំង​ចំណេះដឹង រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ប្រកាស​សេចក្ដីល្ងង់​។


អ្នកដែល​ការពារ​មាត់​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​បើក​បបូរមាត់​ធំ នាំ​សេចក្ដីហិនវិនាស​មកលើ​ខ្លួនឯង​។


អ្នកដែល​មាន​ចិត្ត​វៀចវេរ រក​មិន​ឃើញ​សេចក្ដី​ល្អ​ឡើយ ហើយ​អ្នកដែល​មាន​អណ្ដាត​ប្រែប្រួល នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​។


អ្នកដែល​ផ្ដាច់ខ្លួនចេញពីគេ គឺ​ស្វែងរក​តែ​ចំណង់​របស់ខ្លួន ហើយ​ប្រឆាំង​នឹង​ប្រាជ្ញាត្រឹមត្រូវ​គ្រប់យ៉ាង​។


ចិត្ត​ដែល​មានការយល់ច្បាស់ ទទួលបាន​ចំណេះដឹង ហើយ​ត្រចៀក​របស់​មនុស្ស​មានប្រាជ្ញា​ក៏​ស្វែងរក​ចំណេះដឹង​ដែរ​។


មាត់​របស់​មនុស្សល្ងង់​ជា​សេចក្ដីហិនវិនាស​ដល់​ខ្លួនគេ ហើយ​បបូរមាត់​របស់គាត់​ជា​អន្ទាក់​ដល់​ព្រលឹង​របស់ខ្លួន​។


អ្នកដែល​ទទួលបាន​វិចារណញ្ញាណ ស្រឡាញ់​ព្រលឹង​របស់ខ្លួន អ្នកដែល​រក្សា​ការយល់ដឹង រកឃើញ​សេចក្ដី​ល្អ​។


អ្នកដែល​រក្សា​មាត់ និង​អណ្ដាត​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​ពី​ទុក្ខវេទនា​។


ចូរ​អប់រំ​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​មានប្រាជ្ញា​ថែមទៀត​; ចូរ​បង្រៀន​មនុស្ស​សុចរិត នោះ​គេ​នឹង​កើន​សេចក្ដីអប់រំ​។


ពាក្យសម្ដី​ពី​មាត់​របស់​មនុស្ស​មានប្រាជ្ញា ប្រកបដោយ​សេចក្ដីសន្ដោស រីឯ​បបូរមាត់​របស់​មនុស្សល្ងង់ បំផ្លាញ​ខ្លួនឯង​វិញ​——


មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃចិត្ត​រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏អាក្រក់​នៃចិត្ត​ដែរ​។


“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​កំណប់​ដែល​លាក់ទុក​នៅក្នុង​ចម្ការ​។ មាន​បុរស​ម្នាក់​បាន​រក​វា​ឃើញ ក៏​លាក់ទុក​វិញ ហើយ​ដោយសារតែ​អំណរ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​ចម្ការ​នោះ។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុនេះហើយបានជា អស់ទាំង​គ្រូវិន័យ ដែល​ធ្វើជាសិស្ស​នៃ​អាណាចក្រស្ថានសួគ៌ ប្រៀបដូចជា​ម្ចាស់ផ្ទះ​ម្នាក់​ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម