Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:22 - ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​ទាំងអស់គ្នា​ក៏​សរសើរ​ព្រះអង្គ ព្រមទាំង​ស្ងើច​ចំពោះ​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ដែល​ចេញមក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពួកគេ​គ្រប់​គ្នា​បាន​សរសើរ​ព្រះអង្គ​ និង​នឹក​អស្ចារ្យ​ពី​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះគុណ​ដែល​បាន​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ ប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គ្រប់​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ព្រះ‌បន្ទូល​ប្រកប​ដោយ​ព្រះ‌គុណ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះ‌បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​គេ​និយាយ​ថា តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​អ៊ីសា​គ្រប់​ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ប្រសាសន៍ ប្រកប​ដោយ​ចិត្ត​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​មាត់​របស់​អ៊ីសា។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យូសុះ​ទេ​ឬ?»។

សូមមើលជំពូក ចម្លង




លូកា 4:22
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះករុណា​ទ្រង់​សង្ហា​ជាង​មនុស្សលោក ព្រះគុណ​ត្រូវបាន​ចាក់បង្ហូរ​លើ​ព្រះរឹម​របស់ព្រះករុណា ដោយហេតុនេះ ព្រះ​បាន​ប្រទានពរ​ព្រះករុណា​ជារៀងរហូត​។


ក្នុង​អានុភាព​របស់ព្រះករុណា សូម​ព្រះករុណា​ជិះទៅ​ទាំង​មានជ័យជម្នះ ដោយព្រោះ​សេចក្ដីពិត ភាពរាបសា និង​សេចក្ដីសុចរិតយុត្តិធម៌​! សូមឲ្យ​ព្រះហស្តស្ដាំ​របស់ព្រះករុណា បង្ហាញ​ព្រះករុណា​នូវ​ការ​គួរឲ្យស្ញែងខ្លាច​!


បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕


មនុស្សដែល​មានប្រាជ្ញា​នៅក្នុង​ចិត្ត ត្រូវបាន​ហៅថា​មានការយល់ច្បាស់ ហើយ​ភាពផ្អែមពីរោះ​នៃ​បបូរមាត់ បង្កើន​សេចក្ដីអប់រំ​។


ពាក្យ​ដែល​និយាយ​ត្រូវពេល ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។


ពាក្យសម្ដី​ពី​មាត់​របស់​មនុស្ស​មានប្រាជ្ញា ប្រកបដោយ​សេចក្ដីសន្ដោស រីឯ​បបូរមាត់​របស់​មនុស្សល្ងង់ បំផ្លាញ​ខ្លួនឯង​វិញ​——


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។


អស់អ្នក​ដែល​ស្ដាប់​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​បញ្ញា និង​ចម្លើយ​របស់​ព្រះអង្គ​។


នៅពេល​ឪពុកម្ដាយ​ឃើញ​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល ហើយ​ម្ដាយ​និយាយថា​៖ “កូន​អើយ! ហេតុអ្វីបានជា​កូន​ធ្វើ​ដូច្នេះដាក់​យើង? មើល៍! ឪពុក និងម្ដាយ​របស់កូន​បាន​តាម​រក​កូន​ទាំង​ព្រួយចិត្ត​ណាស់​!”។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។


ពេលនោះ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ថ្ងៃនេះ បទគម្ពីរ​នេះ​ត្រូវបាន​បំពេញឲ្យសម្រេច​ហើយ ក្នុងកាលដែល​អ្នករាល់គ្នា​កំពុងឮនឹងត្រចៀក”។


ភីលីព​រក​ណាថាណែល ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រកឃើញ​ព្រះអង្គ​ដែល​ម៉ូសេ និង​បណ្ដា​ព្យាការី​បាន​សរសេរ​ទុក​នៅក្នុង​ក្រឹត្យវិន័យ​ហើយ គឺ​យេស៊ូវ​ពី​ណាសារ៉ែត ជា​កូន​របស់​យ៉ូសែប”។


ពួកគេ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​យេស៊ូវ​កូន​របស់​យ៉ូសែប ដែល​យើង​ក៏​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់គាត់​ទេ​ឬ​? ម្ដេចក៏​ឥឡូវ​គាត់​និយាយ​ថា​:‘ខ្ញុំ​ចុះមក​ពី​ស្ថានសួគ៌’​?”។


ពួក​តម្រួត​នោះ​ឆ្លើយថា​៖ “មិនដែល​មាន​អ្នកណា​និយាយ​យ៉ាងនោះ​ដូចគាត់​ឡើយ​!”។


ប៉ុន្តែ​ពួកគេ​មិនអាច​តតាំង​ចំពោះ​សេចក្ដី​ដែល​គាត់​និយាយ​ដោយ​ប្រាជ្ញា និង​ព្រះវិញ្ញាណ​បានឡើយ​។


និង​ពាក្យសម្ដី​ដ៏ត្រឹមត្រូវ​ដែល​ឥតកន្លែងបន្ទោសបាន ដើម្បីឲ្យ​អ្នក​ដែល​ប្រឆាំង​បាន​អៀនខ្មាស ដោយ​គ្មានអ្វី​អាច​និយាយ​អាក្រក់​អំពី​យើង​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម