វិវរណៈ 2:23 - ព្រះគម្ពីរខ្មែរសាកល យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។ Khmer Christian Bible យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងសម្លាប់កូនចៅរបស់នាង ហើយក្រុមជំនុំទាំងអស់នឹងដឹងថា គឺយើងនេះហើយដែលស្ទង់មើលចិត្តគំនិត យើងនឹងសងអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះ ក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត អាល់គីតាប យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ |
ព្រះយេហូវ៉ាអើយ សូមពិសោធទូលបង្គំ សូមសាកល្បងទូលបង្គំ សូមបន្សុទ្ធចិត្ត និងគំនិតរបស់ទូលបង្គំផង!
ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕
សូមឲ្យការអាក្រក់របស់មនុស្សអាក្រក់បានបញ្ចប់ទៅ ហើយសូមព្រះអង្គតាំងមនុស្សសុចរិតឡើង! ព្រះដ៏សុចរិតយុត្តិធម៌អើយ ព្រះអង្គជាអ្នកដែលពិសោធចិត្ត និងគំនិតរបស់មនុស្ស។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង
រីឯព្រះអង្គដែលស្ទង់មើលចិត្ត ព្រះអង្គទ្រង់ជ្រាបគំនិតរបស់ព្រះវិញ្ញាណស្រាប់ហើយ ពីព្រោះព្រះវិញ្ញាណទូលអង្វរជំនួសវិសុទ្ធជនស្របតាមព្រះហឫទ័យរបស់ព្រះ។
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
ដោយអ្នករាល់គ្នាហៅព្រះអង្គនោះដែលជំនុំជម្រះតាមការប្រព្រឹត្តរបស់ម្នាក់ៗដោយឥតលំអៀង ថាព្រះបិតា ដូច្នេះចូររស់នៅដោយការកោតខ្លាច ក្នុងពេលដែលអ្នករាល់គ្នាជាជនរស់នៅបណ្ដោះអាសន្នចុះ
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! អ្នកដែលមានជ័យជម្នះ នឹងមិនរងទុក្ខពីសេចក្ដីស្លាប់ទីពីរសោះឡើយ’។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះហូបពីដើមឈើនៃជីវិត ដែលមាននៅស្ថានបរមសុខរបស់ព្រះ’។
ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយក្រាំងទាំងឡាយត្រូវបានបើកឡើង។ រួចមានក្រាំងមួយទៀតត្រូវបានបើកឡើងដែរ ជាក្រាំងនៃបញ្ជីជីវិត។ មនុស្សស្លាប់ត្រូវបានជំនុំជម្រះតាមសេចក្ដីដែលមានសរសេរទុកនៅក្នុងក្រាំងទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។
ពេលនោះ សមុទ្រក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវា ហើយសេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះតាមការប្រព្រឹត្តរបស់ខ្លួន។
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ ទាំងយករង្វាន់របស់យើងមកជាមួយ ដើម្បីតបសងម្នាក់ៗតាមអំពើរបស់ខ្លួន!
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។