Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 6:8 - ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​មួយ​សម្បុរស្លេក​។ អ្នក​ដែល​ជិះ​សេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយ​ស្ថានមនុស្សស្លាប់​ក៏​ជាប់តាម​អ្នកនោះ​។ សិទ្ធិអំណាច​លើ​មួយភាគបួន​នៃ​ផែនដី​ត្រូវបាន​ប្រគល់​ឲ្យ​ពួកគេ ដើម្បី​សម្លាប់​ដោយ​ដាវ ទុរ្ភិក្ស អាសន្នរោគ និង​សត្វព្រៃ​នៅលើ​ផែនដី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ខ្ញុំ​ក៏​ឃើញ​សេះ​មួយ​សម្បុរ​ស្លេកស្លាំង​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​ឈ្មោះ​សេចក្ដី​ស្លាប់​ ហើយ​ស្ថាននរក​បាន​មក​តាម​ក្រោយ​អ្នក​នោះ។​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​បាន​ទទួល​សិទ្ធិ​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន​ដើម្បី​សម្លាប់​ដោយ​ដាវ​ ដោយ​គ្រោះ​អត់ឃ្លាន​ ដោយ​ជំងឺ​អាសន្នរោគ​ និង​ដោយ​សត្វ​សាហាវ​នៅ​លើ​ផែនដី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយ‌ចេក អ្នក​ជិះ​សេះ​នោះ​ឈ្មោះ​មច្ចុរាជ ហើយ​ស្ថាន​មច្ចុរាជ​ ​ក៏​មក​ជា​មួយ​គាត់​ដែរ។ មច្ចុរាជ និង​ស្ថាន​មច្ចុរាជ បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែនដី ហើយ​យក​ដាវ ទុរ្ភិក្ស ជំងឺ​អាសន្ន‌រោគ និង​សត្វ​សាហាវ​នៅ​លើ​ផែនដី ឲ្យ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​សេះ​១​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​មាន​ឈ្មោះ​ថា «សេចក្ដី​ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​តាម​អ្នក​នោះ​ទៅ គេ​ឲ្យ​ទាំង​២​នោះ​មាន​អំណាច​លើ​ផែនដី​១​ភាគ​ក្នុង​៤ ដើម្បី​នឹង​សំឡាប់​ដោយ​ដាវ អំណត់​អត់ នឹង​សេចក្ដី​វេទនា ហើយ​ដោយ​សត្វ​ព្រៃ​នៅ​ផែនដី​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយ‌ចេក អ្នក​ជិះ​សេះ​នោះ ឈ្មោះ​មច្ចុរាជ ហើយ​ផ្នូរ​មនុស្ស​ស្លាប់ ឲ្យ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។

សូមមើលជំពូក ចម្លង




វិវរណៈ 6:8
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ជើង​របស់នាង​ចុះទៅ​ឯ​សេចក្ដីស្លាប់ ជំហាន​របស់នាង​ឈានទៅ​ស្ថានមនុស្សស្លាប់​។


ព្រះអង្គ​នឹង​លេប​សេចក្ដីស្លាប់​ទៅ​ជារៀងរហូត​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​របស់ខ្ញុំ​នឹង​ជូត​ទឹកភ្នែក​ចេញ​ពី​មុខ​មនុស្ស​ទាំងអស់ ហើយ​ដក​សេចក្ដីត្មះតិះដៀល​របស់​ប្រជារាស្ត្រ​ព្រះអង្គ​ចេញ​ពី​ផែនដី​ទាំងមូល​។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​។


រទេះចម្បាំង​ទីបី​ទឹមដោយ​សេះ​សម្បុរស ហើយ​រទេះចម្បាំង​ទីបួន​ទឹមដោយ​សេះ​សម្បុរអុជៗ​។ ទាំងបួននោះ​មានកម្លាំងខ្លាំង​។


រីឯ​អ្នក​វិញ កាពើណិម​អើយ តើ​អ្នក​នឹង​ត្រូវបាន​លើកឡើង​ទៅ​ស្ថានសួគ៌​ឬ​? ទេ‍! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ​។ ដ្បិត​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅក្នុង​អ្នក បាន​ធ្វើ​នៅ​សូដុម​វិញ ម្ល៉េះសម​ទី​ក្រុងនោះ​បាន​នៅគង់វង្ស​រហូតមកដល់​សព្វថ្ងៃ​ហើយ​។


ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទុរ្ភិក្ស​និង​រញ្ជួយផែនដី​។


“សេចក្ដីស្លាប់​អើយ​! តើ​ជ័យជម្នះ របស់ឯង​នៅ​ឯណា​? សេចក្ដីស្លាប់​អើយ​! តើ​ទ្រនិច​របស់ឯង​នៅ​ឯណា​? ”។


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។


រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។


ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។


មួយភាគបី​នៃ​មនុស្សជាតិ​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំង​បី​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញមក​ពី​មាត់​របស់​ពួកវា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម