Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:27 - ព្រះគម្ពីរខ្មែរសាកល

27 រីឯ​ព្រះអង្គ​ដែល​ស្ទង់មើល​ចិត្ត ព្រះអង្គ​ទ្រង់​ជ្រាប​គំនិត​របស់​ព្រះវិញ្ញាណ​ស្រាប់ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​វិសុទ្ធជន​ស្របតាម​ព្រះហឫទ័យ​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ឯ​ព្រះអង្គ​ដែល​ឈ្វេងយល់​ចិត្ត​របស់​មនុស្ស​ ព្រះអង្គ​ដឹង​ពី‍​គំនិត​របស់​ព្រះវិញ្ញាណ​ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​ពួក​បរិសុទ្ធ​ត្រូវ​នឹង​បំណង​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះអង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 រីឯ​អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​មនុស្ស ទ្រង់​ជ្រាប​បំណង​របស់​រស‌អុលឡោះ ព្រោះ​រស‌អុលឡោះ​អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ស្រប​តាម​បំណង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




រ៉ូម 8:27
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ស្ទង់មើល​ទូលបង្គំ ហើយ​ស្គាល់​ទូលបង្គំ​។


ព្រះអម្ចាស់​អើយ អស់ទាំង​បំណងប្រាថ្នា​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​សំឡេងថ្ងូរ​របស់ទូលបង្គំ​មិន​បាន​លាក់បាំង​ពី​ព្រះអង្គ​ឡើយ​។


តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។


សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​អាក្រក់​បាន​បញ្ចប់​ទៅ ហើយ​សូម​ព្រះអង្គ​តាំង​មនុស្ស​សុចរិត​ឡើង​! ព្រះ​ដ៏សុចរិតយុត្តិធម៌​អើយ ព្រះអង្គ​ជា​អ្នកដែល​ពិសោធ​ចិត្ត និង​គំនិត​របស់មនុស្ស​។


ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​ព្រះយេហូវ៉ា​ជា​អ្នក​ពិសោធ​ចិត្ត​។


ដូច្នេះ កុំ​ធ្វើដូច​ពួកគេ​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​ជ្រាប​ហើយ នូវ​អ្វីដែល​អ្នករាល់គ្នា​ត្រូវការ មុន​អ្នករាល់គ្នា​ទូល​សុំ​ព្រះអង្គ​ទៅទៀត​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ ដើម្បីឲ្យ​ព្រះ​បិតា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ព្រះបុត្រា​។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ពួកគេ​ក៏​អធិស្ឋាន​ថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ឈ្វេងយល់ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ សូម​សម្ដែង​ថា​ព្រះអង្គ​បាន​ជ្រើសរើស​អ្នកណា​ពី​អ្នក​ទាំង​ពីរ​នេះ​ផង


ព្រះ​ដែល​ឈ្វេងយល់ចិត្ត បាន​ធ្វើបន្ទាល់​ដល់​ពួកគេ គឺ​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួកគេ ដូចដែល​បាន​ប្រទាន​មក​យើង​ដែរ


តើ​នរណា​អាច​ផ្ដន្ទាទោស​បាន​? ដ្បិត​គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ទេតើ ដែល​សុគត ហើយ​លើសពីនេះទៅទៀត ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ព្រមទាំង​គង់នៅ​ខាងស្ដាំ​ព្រះ ទូលអង្វរ​ជំនួស​យើង​ផង​!


គំនិត​ខាងសាច់ឈាម​ជា​សេចក្ដីស្លាប់ រីឯ​គំនិត​ខាង​ព្រះវិញ្ញាណ​ជា​ជីវិត និង​សេចក្ដីសុខសាន្ត​។


ដ្បិត​តាមរយៈ​ព្រះគ្រីស្ទ យើង​ទាំងពីរ​មាន​ផ្លូវចូល​ទៅឯ​ព្រះ​បិតា​ដោយ​ព្រះវិញ្ញាណ​តែមួយ​។


ផ្ទុយទៅវិញ ដូចដែល​យើង​ត្រូវ​ព្រះ​ពិសោធ ដើម្បី​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​យ៉ាងណា យើង​ក៏​ប្រកាស​យ៉ាងនោះដែរ មិនមែន​ដើម្បី​បំពេញចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​បំពេញព្រះហឫទ័យ​ព្រះ​វិញ ដែល​ពិសោធ​ចិត្ត​របស់យើង​។


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម