Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:12 - ព្រះគម្ពីរខ្មែរសាកល

12 ដោយហេតុនេះ យើង​ម្នាក់ៗ​ត្រូវ​រៀបរាប់ទូល​ព្រះ​អំពី​ខ្លួនឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ យើង​ម្នាក់ៗ​នឹង​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ព្រះ​ពី​គ្រប់​ទាំង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជា‌ម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ប្រាប់​អុលឡោះ​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ដ។

សូមមើលជំពូក ចម្លង




រ៉ូម 14:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្សកំលោះ​អើយ ចូរ​សប្បាយ​ក្នុង​យុវវ័យ​របស់អ្នក ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ធ្វើឲ្យ​អ្នក​រីករាយ ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ​! ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ចិត្ត​របស់អ្នក និង​តាម​ការមើលឃើញ​នៃ​ភ្នែក​របស់អ្នក​ចុះ​; ប៉ុន្តែ​ត្រូវ​ដឹង​ថា ព្រះ​នឹង​នាំ​អ្នក​ទៅ​ក្នុង​ការជំនុំជម្រះ ដោយសារតែ​ការទាំងអស់​នេះ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥតប្រយោជន៍​ទាំងអស់​ដែល​គេ​បាន​និយាយ


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


សេដ្ឋី​ក៏​ហៅ​អ្នកគ្រប់គ្រងនោះ​មក និយាយថា​: ‘រឿងនេះ​ដែល​ខ្ញុំ​បាន​ឮ​អំពី​អ្នក​ជា​អ្វី​? ចូរ​រៀបចំ​របាយការណ៍​អំពី​ការគ្រប់គ្រង​របស់អ្នក​មក ពីព្រោះ​អ្នក​មិន​អាច​ធ្វើជាអ្នកគ្រប់គ្រង​បន្ត​ទៀត​បាន​ទេ’។


ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។


ដ្បិត​ម្នាក់ៗ​ត្រូវ​រែកពុន​បន្ទុក​របស់ខ្លួន​។


ពួកគេ​ត្រូវ​រៀបរាប់ទូល​ព្រះអង្គ​ដែល​ត្រៀមជាស្រេច​នឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម