ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។
វិវរណៈ 10:1 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង Khmer Christian Bible ខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃមានពពកព័ទ្ធជុំវិញ ហើយនៅលើក្បាលមានឥន្ទធនូ មុខទេវតានោះដូចជាដួងអាទិត្យ រីឯជើងដូចជាបង្គោលភ្លើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំឃើញទេវតាដ៏ពូកែមួយទៀត ចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន ហើយមានឥន្ទធនូនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចជាបង្គោលភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញទេវតា*ខ្លាំងពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាល មុខនៃទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង អាល់គីតាប ខ្ញុំឃើញម៉ាឡាអ៊ីកាត់ខ្លាំងពូកែម្នាក់ទៀតចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងគាត់ដូចសសរភ្លើង។ |
ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។
ពពក និងភាពងងឹតដ៏ក្រាស់នៅជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាគ្រឹះនៃបល្ល័ង្ករបស់ព្រះអង្គ។
នេះជាទំនាយស្ដីអំពីអេហ្ស៊ីប: មើល៍! ព្រះយេហូវ៉ានឹងគង់លើពពកដ៏លឿន យាងមកអេហ្ស៊ីប។ បណ្ដារូបបដិមាករឥតប្រយោជន៍របស់អេហ្ស៊ីបនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តរបស់ជនជាតិអេហ្ស៊ីបនឹងរលាយនៅក្នុងខ្លួនគេ។
“ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។
រូបកាយរបស់គាត់ដូចជាត្បូងបេរីល មុខរបស់គាត់ដូចជាសណ្ឋាននៃផ្លេកបន្ទោរ ភ្នែករបស់គាត់ដូចជាចន្លុះភ្លើង ដើមដៃ និងជើងរបស់គាត់ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសម្ដីរបស់គាត់ដូចជាសូរសំឡេងនៃហ្វូងមនុស្ស។
ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានម្នាក់ដូចកូនមនុស្សមកក្នុងពពកលើមេឃ លោកមកឯព្រះដែលគង់នៅតាំងពីគ្រាបុរាណ ហើយត្រូវគេនាំចូលទៅនៅចំពោះព្រះអង្គ!
ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ គឺព្រះភក្ត្ររបស់ព្រះអង្គភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏ប្រែជាសដូចពន្លឺ។
ព្រះរាជាអើយ នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទឃើញពន្លឺមួយពីលើមេឃដែលភ្លឺជាងព្រះអាទិត្យ ចាំងជុំវិញខ្ញុំព្រះបាទ និងពួកអ្នកដែលធ្វើដំណើរជាមួយខ្ញុំព្រះបាទ។
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
បន្ទាប់ពីការទាំងនេះ ខ្ញុំឃើញទូតសួគ៌មួយរូបទៀត ចុះមកពីលើមេឃ ប្រកបដោយសិទ្ធិអំណាចដ៏ធំ ហើយផែនដីក៏ត្រូវបានបំភ្លឺដោយរស្មីរុងរឿងរបស់ទូតនោះ។
ពេលនោះ ទូតសួគ៌ខ្លាំងពូកែមួយរូបបានលើកថ្មមួយដូចត្បាល់កិនដ៏ធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងពោលថា៖ “បាប៊ីឡូនជាក្រុងដ៏ធំនឹងត្រូវទម្លាក់យ៉ាងសាហាវដូច្នេះ ហើយក៏រកមិនឃើញទៀតសោះឡើយ!
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបចុះមកពីលើមេឃ ទាំងកាន់កូនសោនៃរណ្ដៅគ្មានបាត និងច្រវាក់ធំក្នុងដៃ។
ព្រះអង្គដែលគង់នោះ មើលទៅស្រដៀងនឹងត្បូងចាសស្ពើរ និងត្បូងឡាំបៀ ហើយមានឥន្ទធនូនៅជុំវិញបល្ល័ង្កនោះ មើលទៅស្រដៀងនឹងត្បូងមរកត។
រួចខ្ញុំឃើញទូតសួគ៌ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងយ៉ាងខ្លាំងថា៖ “តើនរណាស័ក្ដិសមនឹងបើកក្រាំង ហើយបកត្រាទាំងនេះចេញ?”។
ខ្ញុំបានសង្កេតមើលទៀត នោះខ្ញុំបានឮឥន្ទ្រីមួយដែលហើរនៅលើអាកាស បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “វេទនាហើយ! វេទនាហើយ! វេទនាដល់អ្នកដែលរស់នៅលើផែនដី ដោយសារតែសំឡេងត្រែឯទៀតរបស់ទូតសួគ៌បីរូបដែលរៀបនឹងផ្លុំ”៕