Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:6 - ព្រះគម្ពីរខ្មែរសាកល

6 រូបកាយ​របស់គាត់​ដូចជា​ត្បូងបេរីល មុខ​របស់គាត់​ដូចជា​សណ្ឋាន​នៃ​ផ្លេកបន្ទោរ ភ្នែក​របស់គាត់​ដូចជា​ចន្លុះ​ភ្លើង ដើមដៃ និង​ជើង​របស់គាត់​ដូចជា​លង្ហិន​ខាត់​យ៉ាងភ្លឺ ហើយ​សូរ​សម្ដី​របស់គាត់​ដូចជា​សូរសំឡេង​នៃ​ហ្វូងមនុស្ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 រូប​កាយ​របស់​លោក​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុត‌លឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹង‌កង ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រូប‌កាយ​របស់​អ្នក​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃនឹង​ជើង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​អ្នក​នោះ​ដូច​ជា​សូរ​នៃ​ជំនុំ​មនុស្ស​យ៉ាង​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 រូប​កាយ​របស់​គាត់​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុត‌លឿង ផ្ទៃ​មុខ​គាត់​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​គាត់​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​គាត់​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​គាត់​ឮ​សូរ​អឹង‌កង ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ភ្លឺ​ដូច​ព្រះអាទិត្យ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​ប្រែជា​ស​ដូច​ពន្លឺ​។


រូបសណ្ឋាន​របស់​ទូតសួគ៌នោះ ដូចជា​ផ្លេកបន្ទោរ ហើយ​សម្លៀកបំពាក់​ស​ដូច​ហិមៈ​។


ខណៈដែល​ព្រះអង្គ​កំពុង​អធិស្ឋាន សណ្ឋាន​ព្រះភក្ត្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​បញ្ចេញ​ពន្លឺ​ស។


បន្ទាប់មក ខ្ញុំ​បាន​ឃើញ​ទូតសួគ៌​ខ្លាំងពូកែ​មួយរូបទៀត​ចុះមក​ពី​លើមេឃ ទាំង​ដណ្ដប់​ដោយ​ពពក ហើយ​មាន​ឥន្ទធនូ​នៅលើ​ក្បាល​របស់​គាត់​។ មុខ​គាត់​ដូច​ព្រះអាទិត្យ ជើង​គាត់​ដូច​សសរ​ភ្លើង


ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​អណ្ដាតភ្លើង ហើយ​មាន​មកុដរាជ្យ​ជាច្រើន​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​សរសេរ​ទុក ជា​ព្រះនាម​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អង្គទ្រង់ផ្ទាល់​ប៉ុណ្ណោះ​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​:


ទីប្រាំ​ជា​ត្បូងផ្កាយ ទីប្រាំមួយ​ជា​ត្បូងឡាំបៀ ទីប្រាំពីរ​ជា​ត្បូងត្រួយចេក ទីប្រាំបី​ជា​ត្បូងបេរីល ទីប្រាំបួន​ជា​ត្បូងតូប៉ាស ទីដប់​ជា​ត្បូងយក់ ទីដប់មួយ​ជា​ត្បូងហ្គាណែត ទីដប់ពីរ​ជា​ត្បូងអាំមិទ្ធិស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម