Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:9 - ព្រះគម្ពីរខ្មែរសាកល

9 “ដ្បិត​ការនេះ​ដូចជា​ទឹកជំនន់​នៅ​គ្រា​ណូអេ​ដល់​យើង គឺ​ដូចដែល​យើង​បាន​ស្បថ​ថា ទឹកជំនន់​នៅ​គ្រា​ណូអេ​នឹង​មិន​គ្រប​លើ​ផែនដី​ទៀត​យ៉ាងណា យើង​ក៏​បាន​ស្បថ​ថា យើង​នឹង​មិន​ខឹង​នឹង​អ្នក ឬ​ស្ដីបន្ទោស​អ្នក​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​យើង ហើយ​ដែល​យើង​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​យើង​ក៏​ស្បថ​ថា យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កាល​ពី​ជំនាន់​លោក​ណូអេ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​អញ ហើយ​ដែល​អញ​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន​ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​អញ​ក៏​ស្បថ​ថា អញ​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​ឯង ឬ​បន្ទោស​ឯង​ត​ទៅ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កាល​ពី​ជំនាន់​ណុះហ៍ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 54:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។


ព្រះអង្គ​បាន​ដាក់​ព្រំប្រទល់ មិនឲ្យ​វា​ហូររំលង​បាន ដើម្បី​កុំឲ្យ​វា​ត្រឡប់មក​គ្របលើ​ផែនដី​វិញ​។


នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់​ប្រមូលគ្នា​មករក​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដោយនូវ​ជីវិត​យើង អ្នក​នឹង​បាន​ប្រដាប់​ដោយ​ពួកគេ​ទាំងអស់គ្នា​ជាប្រាកដ ដូចជា​គ្រឿងអលង្ការ ហើយ​តុបតែង​ខ្លួន​ដោយ​អ្នកទាំងនោះ ដូចជា​កូនក្រមុំ​។


ព្រះយេហូវ៉ា ព្រះអម្ចាស់​របស់អ្នក គឺ​ព្រះ​របស់អ្នក ដែល​កាន់ក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​យក​ពែង​នៃ​សេចក្ដីងេកងោក គឺ​ពែង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់យើង ចេញ​ពី​ដៃ​របស់អ្នក​ហើយ​! អ្នក​នឹង​មិន​ផឹក​ពី​វា​ទៀត​ឡើយ​។


ចូរ​ងើបភ្នែកឡើង​ទៅ​មេឃ រួច​មើល​ចុះមក​ផែនដី​ខាងក្រោម​; ដ្បិត​ផ្ទៃមេឃ​នឹង​បាត់ទៅ​ដូច​ផ្សែង ហើយ​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់ រីឯ​ពួកអ្នកដែល​រស់នៅ​ទីនោះ​នឹង​ស្លាប់​ទៅ​ដូច​សុច ប៉ុន្តែ​សេចក្ដីសង្គ្រោះ​របស់យើង​មាននៅ​ជារៀងរហូត ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ក៏​នឹង​មិន​រលាយបាត់​ឡើយ​។


ដ្បិត​សត្វល្អិត​នឹង​ស៊ី​គេ​ដូចជា​សម្លៀកបំពាក់ ហើយ​ដង្កូវ​នឹង​ស៊ី​គេ​ដូចជា​រោមចៀម ប៉ុន្តែ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​មាននៅ​ជារៀងរហូត ហើយ​សេចក្ដីសង្គ្រោះ​របស់យើង​ក៏​មាននៅ​រហូតដល់​គ្រប់ជំនាន់”។


ពាក្យ​របស់យើង​ដែល​ចេញ​ពី​មាត់​យើង​ទៅ​ក៏យ៉ាងនោះដែរ គឺ​មិន​ត្រឡប់មក​រក​យើង​វិញ​ដោយទទេ​ឡើយ ផ្ទុយទៅវិញ វា​នឹង​បំពេញ​អ្វីដែល​យើង​ប្រាថ្នា ហើយ​សម្រេច​អ្វីដែល​យើង​ចាត់​វា​ឲ្យទៅ​នោះ​។


ព្រះយេហូវ៉ា​បាន​ស្បថ​ដោយ​អាង​ព្រះហស្តស្ដាំ​របស់ព្រះអង្គ និង​ដោយ​អាង​ព្រះពាហុ​ដ៏មានឫទ្ធានុភាព​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ប្រគល់​ស្រូវ​របស់អ្នក​ទុកជា​អាហារ​ដល់​សត្រូវ​របស់អ្នក​ទៀត​ឡើយ ហើយ​ជនបរទេស​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរថ្មី​របស់អ្នក ដែល​អ្នក​បាន​ធ្វើយ៉ាងនឿយហត់​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម