ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 16:20 - ព្រះគម្ពីរខ្មែរសាកល

“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​យំ ហើយ​កាន់ទុក្ខ រីឯ​ពិភពលោក​នឹង​អរសប្បាយ​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យព្រួយចិត្ត ប៉ុន្តែ​ទុក្ខព្រួយ​របស់អ្នករាល់គ្នា​នឹង​ត្រឡប់ជា​អំណរ​វិញ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​យំ​ ហើយ​កាន់​ទុក្ខ​ ប៉ុន្ដែ​ លោកិយ​នេះ​នឹង​អរ​សប្បាយ។​ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ​ ប៉ុន្ដែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នា​ នឹង​ត្រលប់​ជា​អំណរ​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តែ​ការ​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្ដែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។

សូមមើលជំពូក



យ៉ូហាន 16:20
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ផ្លាស់​ការទួញសោក​របស់ទូលបង្គំ​ឲ្យទៅជា​ការរាំសប្បាយ ហើយ​បាន​ដោះ​ក្រណាត់ធ្មៃ​របស់ទូលបង្គំ​ចេញ ក៏​បាន​ក្រវាត់​ទូលបង្គំ​ដោយ​អំណរ​វិញ


ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​នៅតែ​មួយភ្លែត រីឯ​សេចក្ដីសន្ដោស​របស់ព្រះអង្គ​នៅ​អស់មួយជីវិត​; មាន​ការយំសោក​នៅជាប់​អស់​មួយ​យប់ ប៉ុន្តែ​ព្រឹកឡើង​មាន​សម្រែកហ៊ោសប្បាយ​វិញ​។


ពន្លឺ​ត្រូវបាន​សាបព្រោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​អំណរ​ត្រូវបាន​សាបព្រោះ​សម្រាប់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​។


នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។


ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ពួកអ្នកដែល​ញាប់ញ័រ​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ចុះ​! ព្រះអង្គមានបន្ទូលថា​៖ “បងប្អូន​របស់អ្នករាល់គ្នា​ដែល​ស្អប់​អ្នករាល់គ្នា ជា​អ្នកដែល​កាត់​អ្នករាល់គ្នា​ចេញ​ដោយព្រោះ​នាម​របស់យើង ពួកគេ​បាន​និយាយថា​: ‘សូមឲ្យ​ព្រះយេហូវ៉ា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ដើម្បីឲ្យ​ពួកយើង​បាន​ឃើញ​អំណរ​របស់ពួកឯង​ផង​!’ ប៉ុន្តែ​ពួកគេ​នឹង​អាម៉ាស់មុខ​វិញ”។


“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​កូន​នោះ ក៏​និយាយ​គ្នា​ថា​: ‘ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល ហើយ​យក​ទ្រព្យមរតក​របស់​វា​ទៅ’។


មានពរ​ហើយ អ្នក​ដែល​កាន់ទុក្ខ ដ្បិត​ពួកគេ​នឹង​ទទួល​ការ​សម្រាលទុក្ខ​។


ភ្លាមនោះ មាន់​រងាវ​ជាលើកទីពីរ​។ ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​:“មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង” គាត់​ទប់ទឹកភ្នែកមិនបាន ក៏​ទ្រហោយំ​៕


នាង​ក៏​ទៅ​ប្រាប់​ពួក​អ្នក​ដែល​ធ្លាប់នៅ​ជាមួយ​ព្រះអង្គ ក្នុងពេលដែល​ពួកគេ​កំពុង​កាន់ទុក្ខ និង​យំសោក​។


នៅពេល​ក្រោកឡើង​ពី​ការអធិស្ឋាន ព្រះយេស៊ូវ​យាង​មករក​ពួក​សិស្ស ហើយ​ឃើញ​ពួកគេ​ដេកលក់​ដោយសារតែ​ទុក្ខព្រួយ


គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​។


មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​ទាំងនេះ​ដែល​អ្នករាល់គ្នា​និយាយគ្នា​តាមផ្លូវ ជា​រឿង​អ្វី​?”។ ពួកគេ​ក៏​ឈរស្ងៀម ទាំង​មាន​ទឹកមុខ​ស្រងូតស្រងាត់​។


តាមពិត យើង​បាន​សង្ឃឹម​ថា​លោក​ជា​អ្នក​ដែល​រៀបនឹង​រំដោះ​អ៊ីស្រាអែល​។ លើសពីនេះទៅទៀត ថ្ងៃ​នេះ​ជា​ថ្ងៃ​ទីបី​ហើយ តាំងពី​ហេតុការណ៍ទាំងនោះ​បាន​កើតឡើង


មានពរ​ហើយ អ្នក​ដែល​ឃ្លាន​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ស្កប់ស្កល់​។ មានពរ​ហើយ អ្នក​ដែល​យំសោក​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​សើច​វិញ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ផ្ទុយទៅវិញ ដោយសារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ចិត្ត​របស់អ្នករាល់គ្នា​បាន​ពេញ​ដោយ​ទុក្ខព្រួយ​។


នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់​បង្ហាញ​ព្រះហស្ត និង​ចំហៀងព្រះកាយ​ដល់​ពួកគេ​។ ពួក​សិស្ស​ក៏​អរសប្បាយ ដោយ​បាន​ឃើញ​ព្រះអម្ចាស់​។


ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។


មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ថែមទាំង​អួត​នៅក្នុង​ព្រះ​ទៀតផង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ឥឡូវនេះ យើង​បាន​ទទួល​ការផ្សះផ្សា​តាមរយៈ​ព្រះអង្គ​។


ហាក់ដូចជា​ព្រួយចិត្ត ប៉ុន្តែ​អរសប្បាយ​ជានិច្ច​; ហាក់ដូចជា​ក្រីក្រ ប៉ុន្តែ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានបរិបូរ​; ហាក់ដូចជា​គ្មានអ្វីសោះ ប៉ុន្តែ​មាន​គ្រប់ទាំងអស់​។


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​យើង និង​ព្រះអម្ចាស់ ដោយ​បាន​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង​។


បងប្អូន​របស់ខ្ញុំ​អើយ កាលណា​អ្នករាល់គ្នា​ជួបប្រទះ​នឹង​ការសាកល្បង​ផ្សេងៗ ចូរ​ចាត់ទុកថា​ជា​អំណរ​ដ៏ប្រសើរបំផុត


រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ


មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ក៏​អរសប្បាយ​ដោយសារតែ​អ្នកទាំងពីរ ហើយ​អបអរ និង​ជូន​ជំនូន​គ្នាទៅវិញទៅមក ពីព្រោះ​ព្យាការី​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើទុក្ខ​អ្នក​ដែល​រស់នៅ​លើ​ផែនដី​។


នាង​បាន​លើកតម្កើង​ខ្លួនឯង ហើយ​រស់នៅក្នុងអបាយមុខ​យ៉ាងណា ចូរ​ផ្ដល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ដល់​នាង​យ៉ាងនោះដែរ ដ្បិត​នាង​និយាយ​ក្នុង​ចិត្ត​ថា​: ‘អញ​អង្គុយ​ជា​មហាក្សត្រិយានី អញ​មិនមែន​ជា​ស្ត្រីមេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​ជួប​ទុក្ខព្រួយ​ឡើយ’។