Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:21 - ព្រះគម្ពីរខ្មែរសាកល

21 តាមពិត យើង​បាន​សង្ឃឹម​ថា​លោក​ជា​អ្នក​ដែល​រៀបនឹង​រំដោះ​អ៊ីស្រាអែល​។ លើសពីនេះទៅទៀត ថ្ងៃ​នេះ​ជា​ថ្ងៃ​ទីបី​ហើយ តាំងពី​ហេតុការណ៍ទាំងនោះ​បាន​កើតឡើង

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ហើយ​យើង​សង្ឃឹម​ថា​ លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ ប៉ុន្ដែ​លើសពី​នេះ​ទៅ​ទៀត​ នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ តាំងពី​ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នោះ​ហើយ ជា​អ្នក​រំដោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ឥឡូវ​ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គម្រប់​បី​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គំរប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យើង​បាន​សង្ឃឹម​ថា គាត់​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។

សូមមើលជំពូក ចម្លង




លូកា 24:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​ប្រោសលោះ​អ៊ីស្រាអែល​ពី​អស់ទាំង​សេចក្ដីទុច្ចរិត​របស់ពួកគេ​៕


“ព្រះប្រោសលោះ​នឹង​យាង​មករក​ស៊ីយ៉ូន និង​អ្នកដែល​បែរចេញ​ពី​ការបំពាន​ក្នុង​យ៉ាកុប”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


“ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះអម្ចាស់​ដែល​សមនឹងទទួលការលើកតម្កើង ដ្បិត​ព្រះអង្គ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រមទាំង​ប្រោសលោះ​ពួកគេ​ផង​។


នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។


ដូច្នេះ នៅពេល​មកជួបជុំគ្នា ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​នឹង​ស្ដារ​អាណាចក្រ​អ៊ីស្រាអែល​ឡើងវិញ​នៅ​ពេល​នេះ​ឬ​?”។


តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូចដែល​អ្នក​បាន​សម្លាប់​ជនជាតិអេហ្ស៊ីប​ពី​ម្សិលមិញ​ឬ​?’។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម