ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “ម្ដេចក៏អ្នកក្ដៅក្រហាយ? ម្ដេចក៏អ្នកធ្លាក់ទឹកមុខដូច្នេះ?
ទំនុកតម្កើង 64:2 - ព្រះគម្ពីរខ្មែរសាកល សូមបំពួនទូលបង្គំពីការឃុបឃិតរបស់មនុស្សដែលធ្វើអាក្រក់ ពីអង្គប្រជុំរបស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលាក់ទូលបង្គំឲ្យរួចផុតពីផែនការសម្ងាត់ របស់ពួកមនុស្សអាក្រក់ និងពីពពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមការពារទូលបង្គំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្ត អាក្រក់ប្រឹក្សាដោយសំងាត់ នឹងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត អាល់គីតាប សូមការពារខ្ញុំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យខ្ញុំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “ម្ដេចក៏អ្នកក្ដៅក្រហាយ? ម្ដេចក៏អ្នកធ្លាក់ទឹកមុខដូច្នេះ?
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ!
បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖
ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។
ព្រះយេហូវ៉ាអើយ បច្ចាមិត្តរបស់ទូលបង្គំកើនចំនួនច្រើនណាស់ហ្ន៎! មនុស្សជាច្រើនបានក្រោកឡើងប្រឆាំងនឹងទូលបង្គំ!
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។
សូមរំដោះទូលបង្គំពីអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសង្គ្រោះទូលបង្គំពីមនុស្សបង្ហូរឈាមផង!
ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។
ការអនុគ្រោះពីលោកឲ្យបញ្ជូនប៉ូលមកយេរូសាឡិម។ តាមពិត ពួកគេកំពុងរៀបចំការពួនស្ទាក់ដើម្បីសម្លាប់ប៉ូលនៅតាមផ្លូវ។