ទំនុកតម្កើង 58:11 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ មនុស្សនឹងពោលថា៖ “ពិតជាមានផលសម្រាប់មនុស្សសុចរិតមែន! ពិតជាមានព្រះដែលជំនុំជម្រះនៅលើផែនដីមែន!”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សនឹងពោលថា ប្រាកដជាមានរង្វាន់ សម្រាប់មនុស្សសុចរិតមែន ប្រាកដជាមានព្រះមួយព្រះអង្គ ដែលជំនុំជម្រះនៅលើផែនដីមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា: ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់ ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គ ជំនុំជម្រះមនុស្សលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាមនុស្សនឹងថា ពិតប្រាកដជាមានរង្វាន់ ដល់មនុស្សសុចរិត ពិតប្រាកដជាមានព្រះ១អង្គ ដែលវិនិច្ឆ័យនៅផែនដីដែរ។ អាល់គីតាប ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា: ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់ ពិតមែនហើយ មានអុលឡោះជាម្ចាស់តែមួយគត់ ជំនុំជម្រះមនុស្សលោក។ |
ព្រះយេហូវ៉ាបានប្រព្រឹត្តដល់ខ្ញុំតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានតបស្នងដល់ខ្ញុំតាមភាពបរិសុទ្ធនៃដៃរបស់ខ្ញុំ។
មើល៍! ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើអ្នកដែលកោតខ្លាចព្រះអង្គ គឺនៅលើអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
រីឯទូលបង្គំវិញ ទូលបង្គំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់របស់ព្រះ ទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះ ជារៀងរហូតអស់កល្បជានិច្ច។
ដោយហេតុនេះ មនុស្សទាំងអស់នឹងកោតខ្លាច ហើយប្រកាសអំពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាអំពីអ្វីដែលព្រះអង្គបានធ្វើ។
សូមឲ្យជាតិសាសន៍នានាអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅលើផែនដី។ សេឡា
ឱព្រះអើយ គេបានឃើញក្បួនដង្ហែរបស់ព្រះអង្គ ជាក្បួនដង្ហែរបស់ព្រះនៃទូលបង្គំ ជាព្រះមហាក្សត្រនៃទូលបង្គំ ដែលចូលទៅក្នុងទីវិសុទ្ធ
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ហើយ ព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌; មនុស្សអាក្រក់ជាប់អន្ទាក់ដោយស្នាដៃរបស់ខ្លួន។ ហ៊ីកាអុន សេឡា
គឺព្រះអង្គហើយ ដែលនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយកាត់ទោសជាតិសាសន៍នានាដោយសេចក្ដីទៀងត្រង់។
ដើម្បីប្រកាសថាព្រះយេហូវ៉ាទៀងត្រង់; ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងព្រះអង្គឡើយ៕
ចៅក្រមនៃផែនដីអើយ សូមក្រោកឡើង សូមតបសងដល់មនុស្សក្រអឺតក្រទមនូវអ្វីដែលគេសមតែទទួល!
ដ្បិតព្រះអង្គនឹងយាងមក គឺយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ៕
ដ្បិតព្រះអង្គនឹងយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ក៏នឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់៕
អ្នករាល់គ្នាធ្វើឲ្យព្រះយេហូវ៉ានឿយណាយដោយពាក្យសម្ដីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គនឿយណាយយ៉ាងដូចម្ដេច?”។ គឺអ្នករាល់គ្នាពោលថា៖ “អស់អ្នកដែលធ្វើអាក្រក់ គឺល្អក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងគេ” ឬក៏ “តើព្រះនៃសេចក្ដីយុត្តិធម៌នៅឯណា?”៕
អ្នករាល់គ្នាពោលថា: ‘ការបម្រើព្រះជាការឥតប្រយោជន៍ទេ។ ដែលពួកយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ហើយដើរទាំងកាន់ទុក្ខនៅចំពោះព្រះយេហូវ៉ានៃពលបរិវារដូច្នេះ តើចំណេញអ្វី?
ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។