Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 67 - ព្រះគម្ពីរខ្មែរសាកល


ប្រជាជាតិទាំងអស់សរសើរតម្កើងព្រះ
ចម្រៀង​មួយ ជា​បទតម្កើង សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ​។

1 សូមឲ្យ​ព្រះ​មេត្តា​ដល់​យើង ហើយ​ប្រទានពរ​យើង សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​យើង​! សេឡា

2 ធ្វើដូច្នេះ មាគ៌ា​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​នៅលើ​ផែនដី ហើយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់​។

3 ឱ​ព្រះ​អើយ សូមឲ្យ​បណ្ដាជន​អរព្រះគុណ​ព្រះអង្គ សូមឲ្យ​បណ្ដាជន​ទាំងអស់​អរព្រះគុណ​ព្រះអង្គ​!

4 សូមឲ្យ​ជាតិសាសន៍​នានា​អរសប្បាយ ហើយ​ច្រៀងដោយអំណរ ដ្បិត​ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​ដឹកនាំ​ជាតិសាសន៍​នានា​នៅលើ​ផែនដី​។ សេឡា

5 ឱ​ព្រះ​អើយ សូមឲ្យ​បណ្ដាជន​អរព្រះគុណ​ព្រះអង្គ សូមឲ្យ​បណ្ដាជន​ទាំងអស់​អរព្រះគុណ​ព្រះអង្គ​!

6 ផែនដី​នឹង​ផ្ដល់​ភោគផល​របស់វា​; ព្រះ​ដ៏ជា​ព្រះ​របស់យើង​នឹង​ប្រទានពរ​យើង​។

7 ព្រះ​នឹង​ប្រទានពរ​យើង​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​កោតខ្លាច​ព្រះអង្គ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម