ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 56:6 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេរក​រឿង​ឈ្លោះប្រកែក គេ​ពួន​ខ្លួន គេ​ឃ្លាំ​មើល​ជំហាន​របស់​ខ្ញុំ ព្រោះ​គេ​រក​ឱកាស​នឹង​សម្លាប់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួន គេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូលបង្គំ ដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 56:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​គិតគូរ​ការអាក្រក់​នៅក្នុង​ចិត្ត​; រៀងរាល់ថ្ងៃ ពួកគេ​បង្ក​សង្គ្រាម​។


មនុស្ស​អាក្រក់​ឃ្លាំមើល​មនុស្ស​សុចរិត ហើយ​ស្វែងរក​ដើម្បី​ធ្វើឲ្យ​គេ​ត្រូវបាន​សម្លាប់


ពួកគេ​បាន​រាយ​សំណាញ់​ដើម្បី​ទាក់​ជើង​របស់ខ្ញុំ ព្រលឹង​របស់ខ្ញុំ​ត្រូវបាន​បង្អោនចុះ​។ ពួកគេ​បាន​ជីក​រណ្ដៅ​នៅមុខ​ខ្ញុំ ក៏​ធ្លាក់​ទៅក្នុង​នោះ​វិញ​។ សេឡា


មើល៍! ពួកគេ​បាន​សម្ងំចាំ​ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ មនុស្ស​កាចសាហាវ​បង្កជម្លោះ​ទាស់នឹង​ទូលបង្គំ​! ព្រះយេហូវ៉ា​អើយ នេះ​មិនមែន​មកពី​ការបំពាន​របស់ទូលបង្គំ ហើយក៏​មិនមែន​មកពី​បាប​របស់ទូលបង្គំ​ដែរ​!


ដ្បិត​ពួក​សត្រូវ​របស់ទូលបង្គំ​បាន​និយាយ​ទាស់នឹង​ទូលបង្គំ ហើយ​ពួកដែល​ឃ្លាំមើល​ព្រលឹង​របស់ទូលបង្គំ​បាន​ប្រឹក្សា​គ្នា


ព្រះយេហូវ៉ា​អើយ សូមនឹកចាំថា​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​ត្មះតិះដៀល​យ៉ាងណា គឺ​បាន​ត្មះតិះដៀល​ជំហាន​របស់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​យ៉ាងណា​!


មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ


ប្រសិនបើ​មាន​គេ​បង្កជម្លោះយ៉ាងខ្លាំង នោះ​មិនមែន​ចេញមកពី​យើង​ទេ​; អ្នកណា​ដែល​បង្កជម្លោះ​ទាស់នឹង​អ្នក អ្នកនោះ​នឹង​ដួល​ដោយព្រោះ​អ្នក​។


ដោយហេតុនេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ក៏​រក​ឲ្យ​ឃើញ​ទោស​ទាស់នឹង​ដានីយ៉ែល​ទាក់ទងនឹង​អាណាចក្រ​នោះ ប៉ុន្តែ​ពួកគេ​រក​មិន​ឃើញ​ទោស ឬ​កំហុស​អ្វី​ទេ ពីព្រោះ​គាត់​ស្មោះត្រង់ ដូច្នេះ​ពួកគេ​ក៏​រក​មិន​ឃើញ​ការធ្វេសប្រហែស ឬ​កំហុស​អ្វី​ក្នុង​គាត់​ឡើយ​។


ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូវ ក៏​នាំ​ព្រះអង្គ​ទៅ​រក​មហាបូជាចារ្យ​កៃផាស​។ នៅទីនោះ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ជួបជុំគ្នា​។


លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។