Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:15 - ព្រះគម្ពីរខ្មែរសាកល

15 ប្រសិនបើ​មាន​គេ​បង្កជម្លោះយ៉ាងខ្លាំង នោះ​មិនមែន​ចេញមកពី​យើង​ទេ​; អ្នកណា​ដែល​បង្កជម្លោះ​ទាស់នឹង​អ្នក អ្នកនោះ​នឹង​ដួល​ដោយព្រោះ​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក នោះ​មិន​មែន​មក​ពី​យើង​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​អ្នក គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មើល នឹង​មាន​គេ​លើក​គ្នា​ឡើង តែ​នោះ​មិន​មែន​មក​ពី​អញ​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​ឯង គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




អេសាយ 54:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ​។


មើល៍! គឺ​យើង​ហើយ ដែល​និម្មិតបង្កើត​ជាងលោហៈ​ដែល​សប់​ភ្លើង​ធ្យូង ដើម្បី​ផលិត​អាវុធ​សម្រាប់​គោលបំណង​របស់វា​; គឺ​យើង​ហើយ ដែល​និម្មិតបង្កើត​អ្នកបំផ្លាញ​សម្រាប់​បំផ្លាញ​។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​ថ្ម​ដ៏ធ្ងន់​មួយ​ដល់​ប្រជាជាតិ​ទាំងអស់​។ អស់អ្នក​ដែល​ផ្ទុក​វា​លើខ្លួន​នឹង​រងរបួសធ្ងន់ ហើយ​អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ប្រមូលគ្នា​ទាស់នឹង​ទីក្រុងនោះ”។


នៅ​ថ្ងៃ​នោះ យើង​នឹង​ស្វែងរក​ដើម្បី​បំផ្លាញ​អស់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។


តាមពិត ពួកវា​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទីសម្គាល់​។ ពួកវា​ចេញទៅ​រក​ស្ដេច​នានា​នៃ​ពិភពលោក​ទាំងមូល ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​នៃ​ថ្ងៃ​ដ៏ធំ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម