Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 59:3 - ព្រះគម្ពីរខ្មែរសាកល

3 មើល៍! ពួកគេ​បាន​សម្ងំចាំ​ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ មនុស្ស​កាចសាហាវ​បង្កជម្លោះ​ទាស់នឹង​ទូលបង្គំ​! ព្រះយេហូវ៉ា​អើយ នេះ​មិនមែន​មកពី​ការបំពាន​របស់ទូលបង្គំ ហើយក៏​មិនមែន​មកពី​បាប​របស់ទូលបង្គំ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ គេពួន​ស្ទាក់ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​រក​រឿង​ទាស់​នឹង​ទូល‌បង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​អើយ! ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំ មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​មើល ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​លប​ចាប់​ជីវិត​ទូលបង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​អើយ! ទោះ​បី​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ខ្ញុំ មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 59:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​គិតគូរ​ការអាក្រក់​នៅក្នុង​ចិត្ត​; រៀងរាល់ថ្ងៃ ពួកគេ​បង្ក​សង្គ្រាម​។


បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


អ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ មានច្រើន​ជាង​សក់​ក្បាល​របស់ទូលបង្គំ​ទៅទៀត អ្នកដែល​ចង់​បំផ្លាញជីវិត​ទូលបង្គំ ដែលធ្វើជា​សត្រូវ​របស់ទូលបង្គំ​ដោយ​ឥតហេតុ ខ្លាំងពូកែ​ណាស់​។ សូម្បីតែ​អ្វីដែល​ទូលបង្គំ​មិន​បាន​ប្លន់ ក៏​ទូលបង្គំ​ត្រូវតែ​សងវិញ​ដែរ​!


ពាក្យសម្ដី​របស់​មនុស្ស​អាក្រក់​សម្ងំចាំ​ដើម្បី​បង្ហូរឈាម រីឯ​មាត់​របស់​មនុស្ស​ទៀងត្រង់​រំដោះ​ខ្លួនគេ​។


មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ


នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។


ដូច្នេះ សូម​លោក​កុំ​ព្រមតាម​ពួកគេ​ឡើយ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ពីចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​គាត់​។ អ្នកទាំងនោះ​បាន​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។ ឥឡូវនេះ ពួកគេ​បាន​ត្រៀមជាស្រេច ហើយ​កំពុង​រង់ចាំ​ការយល់ព្រម​ពី​លោក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម