Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 57:6 - ព្រះគម្ពីរខ្មែរសាកល

6 ពួកគេ​បាន​រាយ​សំណាញ់​ដើម្បី​ទាក់​ជើង​របស់ខ្ញុំ ព្រលឹង​របស់ខ្ញុំ​ត្រូវបាន​បង្អោនចុះ​។ ពួកគេ​បាន​ជីក​រណ្ដៅ​នៅមុខ​ខ្ញុំ ក៏​ធ្លាក់​ទៅក្នុង​នោះ​វិញ​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។ គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូលបង្គំ តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ៙ គេ​បាន​ត្រៀម​អន្ទាក់​សំរាប់​ទាក់​ជើង​ទូលបង្គំ ព្រលឹង​នៃ​ទូលបង្គំ​បាន​ត្រូវ​ឱន​ចុះ គេ​បាន​ជីក​រណ្តៅ​នៅ​មុខ​ទូលបង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ខ្ញុំ តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 57:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


កាលណា​វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ នោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ផ្លូវ​របស់ទូលបង្គំ​; នៅក្នុង​គន្លង​ដែល​ទូលបង្គំ​ដើរ ពួកគេ​បាន​បង្កប់​អង្គប់​ដើម្បី​ចាប់​ទូលបង្គំ​។


ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។


ព្រះយេហូវ៉ា​ទ្រទ្រង់​អស់អ្នក​ដែល​ដួល ហើយ​លើក​អស់អ្នក​ដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ​។


ព្រះ​នៃទូលបង្គំ​អើយ ព្រលឹង​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ​ហើយ​! ដោយហេតុនេះ ទូលបង្គំ​នឹង​នឹកចាំ​ព្រះអង្គ ពី​ដែនដី​យ័រដាន់ និង​កំពូលភ្នំហ៊ើរម៉ូន ព្រមទាំង​ពី​ភ្នំ​មីតសារ​។


ដោយព្រោះ​ពួក​សត្រូវ​របស់ព្រះអង្គ ព្រះអង្គ​បាន​ស្ថាបនា​ព្រះចេស្ដា​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ ដើម្បី​ធ្វើឲ្យ​ខ្មាំងសត្រូវ និង​អ្នកសងសឹក​គ្មានវាចាសោះ​។


អ្នកដែល​នាំ​មនុស្ស​ទៀងត្រង់​ឲ្យ​វង្វេង​ទៅក្នុង​ផ្លូវ​អាក្រក់ អ្នកនោះ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ​របស់ខ្លួន រីឯ​មនុស្ស​គ្រប់លក្ខណ៍​នឹង​ទទួល​សេចក្ដី​ល្អ​ជាមរតក​។


មនុស្ស​ដែល​បញ្ជោរ​អ្នកជិតខាង​របស់ខ្លួន គឺ​រាយ​សំណាញ់​ដាក់​ជើង​ខ្លួនឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម