ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយការឈឺចាប់នៃស្ថានមនុស្សស្លាប់បានចាប់ខ្ញុំ; ខ្ញុំជួបទុក្ខវេទនា និងទុក្ខព្រួយ។
ទំនុកតម្កើង 40:2 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន អាល់គីតាប ទ្រង់បានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ |
ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយការឈឺចាប់នៃស្ថានមនុស្សស្លាប់បានចាប់ខ្ញុំ; ខ្ញុំជួបទុក្ខវេទនា និងទុក្ខព្រួយ។
សូមធ្វើឲ្យជំហានរបស់ទូលបង្គំស្ថិតស្ថេរ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង; សូមកុំឲ្យអំពើទុច្ចរិតណាមួយមានអំណាចលើទូលបង្គំឡើយ។
សត្រូវតាមបៀតបៀនព្រលឹងរបស់ទូលបង្គំ គេបានជាន់ឈ្លីជីវិតរបស់ទូលបង្គំដល់ដី គេបានធ្វើឲ្យទូលបង្គំរស់នៅក្នុងទីងងឹត ដូចជាមនុស្សដែលស្លាប់ជាយូរមកហើយ។
ព្រះអង្គពង្រីកដីនៅក្រោមទូលបង្គំ សម្រាប់ជំហានរបស់ទូលបង្គំ ដូច្នេះកជើងរបស់ទូលបង្គំមិនបានញញីញញ័រឡើយ។
ពេលនោះ ផែនដីក៏រង្គើ ហើយរញ្ជួយ រីឯគ្រឹះនៃភ្នំនានាក៏ញ័រ ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។
ជំហានរបស់មនុស្សត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងផ្លូវរបស់គេ។
កាលណាចិត្តទូលបង្គំខ្សោយ ទូលបង្គំស្រែកហៅព្រះអង្គពីចុងបំផុតនៃផែនដី; សូមព្រះអង្គនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំផង
ទូលបង្គំបានលិចចុះក្នុងភក់ដ៏ជ្រៅ គឺគ្មានកន្លែងដាក់ជើងឡើយ ទូលបង្គំបានចូលទៅក្នុងជម្រៅទឹក ហើយទឹកជំនន់បានជន់លិចទូលបង្គំ។
ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
ពួកគេនឹងត្រូវបានប្រមូលជាមួយគ្នាដូចឈ្លើយសឹកដែលនៅក្នុងគុកងងឹត ពួកគេនឹងត្រូវបានឃុំក្នុងគុក ហើយក្រោយមកជាយូរថ្ងៃ ពួកគេនឹងត្រូវបានដាក់ទោស។
រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។