Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:2 - ព្រះគម្ពីរខ្មែរសាកល

2 ទូលបង្គំ​បាន​លិចចុះ​ក្នុង​ភក់​ដ៏ជ្រៅ គឺ​គ្មាន​កន្លែងដាក់ជើង​ឡើយ ទូលបង្គំ​បាន​ចូល​ទៅក្នុង​ជម្រៅ​ទឹក ហើយ​ទឹកជំនន់​បាន​ជន់លិច​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទូល‌បង្គំ​ផុង​នៅ​ក្នុង​ភក់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរឡើយ ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ជំនន់​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទូលបង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះ ទូលបង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​គ្រប​លើ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ខ្ញុំ​អាច​តោង​បាន​ឡើយ ខ្ញុំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ខ្ញុំ​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ សូមឲ្យ​វិសុទ្ធជន​គ្រប់គ្នា​អធិស្ឋាន​ដល់​ព្រះអង្គ ក្នុង​ពេលដែល​អាច​រក​ព្រះអង្គ​ឃើញ​; ទោះបីជា​មាន​ទឹកជំនន់​ធំ​ក៏ដោយ ក៏​វា​នឹង​មិន​ប៉ះ​គេ​ឡើយ​។


ព្រះអង្គ​បាន​យក​ខ្ញុំ​ឡើង​ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស ពី​ភក់ជ្រាំ ហើយ​ដាក់​ជើង​របស់ខ្ញុំ​នៅលើ​ថ្មដា ក៏​ធ្វើឲ្យ​ជំហាន​របស់ខ្ញុំ​ស្ថិតស្ថេរ​។


ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ប៉ុន្តែ​វា​មិន​បាន​រលំ​ទេ ពីព្រោះ​ត្រូវបាន​ចាក់គ្រឹះ​នៅលើ​ថ្មដា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម