Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:133 - ព្រះគម្ពីរខ្មែរសាកល

133 សូម​ធ្វើឲ្យ​ជំហាន​របស់ទូលបង្គំ​ស្ថិតស្ថេរ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​; សូម​កុំឲ្យ​អំពើទុច្ចរិត​ណាមួយ​មានអំណាច​លើ​ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

133 សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

133 សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួន តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

133 សូម​តាំង​ជំហាន​នៃ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាច លើ​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

133 សូម​ពង្រឹង​ខ្ញុំ​ឲ្យ​បាន​មាំ‌មួន តាម​បន្ទូល​សន្យា​របស់​ទ្រង់ ហើយ​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:133
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទ្រទ្រង់​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​មានជីវិតរស់​; សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ដោយសារតែ​សេចក្ដីសង្ឃឹម​របស់ទូលបង្គំ​ឡើយ​។


ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


ជំហាន​របស់ទូលបង្គំ​នៅជាប់​ក្នុង​គន្លង​របស់ព្រះអង្គ ជើង​របស់ទូលបង្គំ​មិនដែល​រអិល​ឡើយ​។


សូម​ឃាត់​បាវបម្រើ​របស់ព្រះអង្គ​ពី​បាប​ឥតកោតក្រែង​ដែរ សូម​កុំឲ្យ​វា​គ្រប់គ្រង​លើ​ទូលបង្គំ​ឡើយ នោះ​ទូលបង្គំ​នឹង​បាន​គ្រប់លក្ខណ៍ ហើយ​បាន​រួច​ពី​ការបំពាន​ដ៏ធំ​។


យើង​នឹង​បង្រៀន​អ្នក ហើយ​ណែនាំ​អ្នក​ក្នុង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយគំនិត​អ្នក ដោយទុក​ភ្នែក​យើង​នៅលើ​អ្នក​។


ព្រះអង្គ​បាន​ដាក់​ចម្រៀង​ថ្មី​ក្នុង​មាត់​ខ្ញុំ ជា​ចម្រៀងសរសើរតម្កើង​ដល់​ព្រះ​របស់យើង​; មនុស្ស​ជាច្រើន​នឹង​បាន​ឃើញ ក៏​កោតខ្លាច ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម