ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ទំនុកតម្កើង 37:18 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងថ្ងៃរបស់មនុស្សគ្រប់លក្ខណ៍ ហើយមរតករបស់ពួកគេនឹងនៅស្ថិតស្ថេរជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប អាល់គីតាប អុលឡោះតាអាឡាយកចិត្តទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ទ្រង់នឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។ |
ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ
ព្រះអង្គនឹងឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត; នៅចំពោះព្រះអង្គមានអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាប៕
ព្រះរាជាបានទូលសុំជីវិតពីព្រះអង្គ នោះព្រះអង្គបានប្រទានអាយុវែងជារៀងរហូតអស់កល្បជានិច្ចដល់ព្រះរាជា។
ពេលវេលារបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ; សូមរំដោះទូលបង្គំពីកណ្ដាប់ដៃពួកសត្រូវរបស់ទូលបង្គំ និងពីពួកដែលតាមបៀតបៀនទូលបង្គំផង។
ទូលបង្គំនឹងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ដ្បិតព្រះអង្គបានទតឃើញទុក្ខវេទនារបស់ទូលបង្គំ ហើយជ្រាបអំពីទុក្ខលំបាកទាំងឡាយនៃព្រលឹងរបស់ទូលបង្គំ។
ព្រះអម្ចាស់ទ្រង់សើចដាក់មនុស្សអាក្រក់ ដ្បិតព្រះអង្គទ្រង់ជ្រាបថា ថ្ងៃរបស់គេជិតមកដល់ហើយ។
នៅថ្ងៃនៃមហន្តរាយ ពេលអំពើទុច្ចរិតរបស់អ្នកបៀតបៀនខ្ញុំព័ទ្ធជុំវិញខ្ញុំ ម្ដេចក៏ខ្ញុំត្រូវភ័យខ្លាចដូច្នេះ?
ព្រះអង្គដឹកនាំទូលបង្គំដោយដំបូន្មានរបស់ព្រះអង្គ ហើយក្រោយមក ព្រះអង្គនឹងទទួលទូលបង្គំចូលក្នុងសិរីរុងរឿង។
ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។
ដ្បិតសាសន៍ដទៃតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងអស់នេះ។
ដើម្បីឲ្យព្រះគុណបានគ្រងរាជ្យដោយសេចក្ដីសុចរិតដែលនាំទៅរកជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដូចដែលបាបបានគ្រងរាជ្យនៅក្នុងសេចក្ដីស្លាប់យ៉ាងនោះដែរ៕
ដ្បិតថ្លៃឈ្នួលរបស់បាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង៕
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។