Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 5:21 - ព្រះគម្ពីរខ្មែរសាកល

21 ដើម្បីឲ្យ​ព្រះគុណ​បាន​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត​ដែល​នាំទៅរក​ជីវិតអស់កល្បជានិច្ច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដូចដែល​បាប​បាន​គ្រងរាជ្យ​នៅក្នុង​សេចក្ដីស្លាប់​យ៉ាងនោះ​ដែរ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដូច​ដែល​បាប​បាន​សោយរាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ព្រះគុណ​ក៏​សោយរាជ្យ​ដោយសារ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច​ដែល​បាប​បាន​សោយ​រាជ្យ​លើ​សេចក្ដី​ស្លាប់​យ៉ាង​ណា នោះ​ព្រះ‌គុណ​បាន​សោយ​រាជ្យ ដោយ​សារ​សេចក្តី​សុចរិត ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះ‌គុណ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជានិច្ច តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​សោយ‌រាជ្យ ដោយ‌សារ​សេចក្ដី​សុចរិត សំរាប់​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ‌រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។

សូមមើលជំពូក ចម្លង




រ៉ូម 5:21
19 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ហើយខ្ញុំ​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​ពួកវា ដូច្នេះ​ពួកវា​មិន​វិនាស​សោះឡើយ គឺ​ជារៀងរហូត​។ គ្មាន​អ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ដៃ​របស់ខ្ញុំ​បាន​ឡើយ​។


ជាការពិត សេចក្ដីសន្យា​ដល់​អ័ប្រាហាំ ឬ​ដល់​ពូជពង្ស​របស់​លោក ដែល​ថា​លោក​នឹង​ទទួល​ពិភពលោក​ជាមរតក​នោះ មិន​បានប្រទានមក​តាមរយៈ​ក្រឹត្យវិន័យ​ទេ គឺ​តាមរយៈ​សេចក្ដីសុចរិត​ដែលមកពី​ជំនឿ​វិញ​។


ដូច្នេះ ដូចដែល​បាប​បាន​ចូលមក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្ដីស្លាប់​ចូលមក​តាមរយៈ​បាប​យ៉ាងណា សេចក្ដីស្លាប់​ក៏​ឆ្លងរាលដាល​ដល់​មនុស្ស​ទាំងអស់​យ៉ាងនោះដែរ ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប​។


យ៉ាងណាមិញ តាំងពី​អ័ដាម​រហូតដល់​ម៉ូសេ សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​លើ​សូម្បីតែ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្តបាប​ដូច​ការល្មើស​របស់​អ័ដាម​។ អ័ដាមនេះហើយ ជា​និមិត្តរូប​អំពី​ព្រះអង្គ​ដែល​ត្រូវយាងមក​។


ជាការពិត ប្រសិនបើ​សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​តាមរយៈ​មនុស្ស​ម្នាក់ ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​នោះ​ទៅហើយ ចុះ​អ្នក​ដែល​ទទួល​ព្រះគុណ និង​អំណោយទាន​នៃ​សេចក្ដីសុចរិត​យ៉ាងសម្បូរហូរហៀរ​វិញ តើ​គេ​នឹង​គ្រងរាជ្យ​នៅក្នុង​ជីវិត​តាមរយៈ​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!


ដូច្នេះ កុំឲ្យ​បាប​គ្រងរាជ្យ​លើ​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ ដើម្បី​ស្ដាប់បង្គាប់​តណ្ហា​របស់​វា​ឡើយ


ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ថ្វាយ​ខ្លួន​ជា​ទាសករ ហើយ​ទៅ​ស្ដាប់បង្គាប់​អ្នកណា នោះ​អ្នករាល់គ្នា​ជា​ទាសករ​របស់​អ្នកដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះឯង ទោះបី​អ្នករាល់គ្នា​ជា​ទាសករ​នៃ​បាប​ដែល​នាំទៅរក​សេចក្ដីស្លាប់​ក្ដី ឬ​ជា​ទាសករ​នៃ​ការស្ដាប់បង្គាប់​ដែល​នាំទៅរក​សេចក្ដីសុចរិត​ក្ដី​។


ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕


ផ្ទុយទៅវិញ ប្រសិនបើ​ព្រះ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា ទោះបីជា​រូបកាយ​ស្លាប់​ដោយសារតែ​បាប​ក៏ដោយ ក៏​វិញ្ញាណ​មាន​ជីវិត​ដោយសារតែ​សេចក្ដីសុចរិត​។


តាមពិត ព្រះគុណ​របស់​ព្រះ​ដែល​សង្គ្រោះ​មនុស្ស​គ្រប់គ្នា បាន​លេចមក​ហើយ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


ពី​ខ្ញុំ ស៊ីម៉ូន​ពេត្រុស ដែល​ជា​បាវបម្រើ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ទទួល​ជំនឿ​ដ៏មានតម្លៃស្មើនឹង​ជំនឿ​របស់​យើង តាមរយៈ​សេចក្ដីសុចរិត​របស់​ព្រះ​នៃយើង និង​របស់​ព្រះសង្គ្រោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម