Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:32 - ព្រះគម្ពីរខ្មែរសាកល

32 ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ដ្បិត​សាសន៍​ដទៃ​ស្វែង​រក​របស់​ទាំង​អស់​នេះ​ ឯ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​ អ្នក​រាល់គ្នា​ក៏​ត្រូវការ​របស់​ទាំង​អស់​នេះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ​ស្វែង​រក​របស់​ទាំង នោះ។ រីឯ​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉កា ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​ឪពុក​អាណិតមេត្តា​កូន​យ៉ាងណា ព្រះយេហូវ៉ា​ក៏​អាណិតមេត្តា​អ្នកដែល​កោតខ្លាច​ព្រះអង្គ​យ៉ាងនោះដែរ​។


ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


ដូច្នេះ កុំ​ធ្វើដូច​ពួកគេ​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​ជ្រាប​ហើយ នូវ​អ្វីដែល​អ្នករាល់គ្នា​ត្រូវការ មុន​អ្នករាល់គ្នា​ទូល​សុំ​ព្រះអង្គ​ទៅទៀត​។


ដ្បិត​សាសន៍ដទៃ​ក្នុង​ពិភពលោកនេះ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


ព្រះ​របស់ខ្ញុំ​នឹង​បំពេញ​គ្រប់ទាំង​តម្រូវការ​របស់អ្នករាល់គ្នា ស្របតាម​ភាពបរិបូរ​របស់​ព្រះអង្គ​ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម