Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 21:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រះរាជា​បាន​ទូល​សុំ​ជីវិត​ពី​ព្រះអង្គ នោះ​ព្រះអង្គ​បាន​ប្រទាន​អាយុវែង​ជារៀងរហូតអស់កល្បជានិច្ច​ដល់​ព្រះរាជា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ​រាជា​ទូល​សូម​ជីវិត​ពី​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ គឺ​ឲ្យ​មាន​អាយុ​យឺន‌យូរ ជា​អង្វែង​តរៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិត ព្រះអង្គ​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​ជន្មាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទូលបង្គំ​បាន​សូម​ជីវិត​ពី​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​ឲ្យ គឺ​ជា​អាយុ​យឺន‌យូរ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​ស្តេច​ទូរអា​សូម​ជីវិត ទ្រង់​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 21:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រលឹង​របស់ទូលបង្គំ​មានជីវិតរស់ និង​សរសើរតម្កើង​ព្រះអង្គ ហើយ​សូមឲ្យ​ច្បាប់​របស់ព្រះអង្គ​ជួយ​ទូលបង្គំ​ផង​។


សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ដ្បិត​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​! សូម​បំភ្លឺ​ភ្នែក​របស់ទូលបង្គំ​ផង ក្រែងលោ​ទូលបង្គំ​ដេកលក់​ទៅក្នុង​សេចក្ដីស្លាប់


ក៏​ប្រៀបដូចជា​ទឹកសន្សើម​នៃ​ភ្នំហ៊ើរម៉ូន ដែល​ធ្លាក់មក​លើ​ភ្នំ​ទាំងឡាយ​នៃ​ស៊ីយ៉ូន​ដែរ ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បង្គាប់ឲ្យមាន​ព្រះពរ គឺ​ជីវិត​អស់កល្បជានិច្ច​៕


សូមឲ្យ​ព្រះនាម​របស់ទ្រង់​ស្ថិតនៅ​ជារៀងរហូត សូមឲ្យ​ព្រះនាម​របស់ទ្រង់​នៅគង់វង្ស​ដរាបណា​នៅ​មាន​ព្រះអាទិត្យ​! សូមឲ្យ​មនុស្ស​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ទ្រង់ សូមឲ្យ​ប្រជាជាតិ​ទាំងអស់​ហៅ​ទ្រង់​ថាមានព្រះពរ​!


យើង​នឹង​តាំង​ពូជពង្ស​របស់គាត់​ឡើង​ជារៀងរហូត ហើយ​តាំង​បល្ល័ង្ក​របស់គាត់​ឡើង​ឲ្យបាន​ដូច​អាយុកាល​របស់​ផ្ទៃមេឃ​។


យើង​នឹង​ឲ្យ​គេ​ស្កប់ចិត្ត​ដោយ​អាយុវែង ហើយ​ឲ្យ​គេ​ឃើញ​សេចក្ដីសង្គ្រោះ​របស់យើង”៕


អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម