ឱព្រះអើយ ទូលបង្គំស្រែកហៅព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយមកទូលបង្គំ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមសណ្ដាប់ពាក្យរបស់ទូលបង្គំផង!
ទំនុកតម្កើង 20:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! សូមឲ្យព្រះមហាក្សត្រឆ្លើយមកយើងខ្ញុំនៅថ្ងៃដែលយើងខ្ញុំស្រែកហៅ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យយើងខ្ញុំមានជ័យជម្នះ សូមព្រះដ៏ជាមហាក្សត្រ ឆ្លើយតបមកយើងខ្ញុំផង ពេលយើងខ្ញុំអំពាវនាវរកព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះផង សូមឲ្យមហាក្សត្របានមានបន្ទូលឆ្លើយ ក្នុងកាលដែល យើងខ្ញុំអំពាវនាវរកទ្រង់។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ សូមសង្គ្រោះស្តេចផង! ពេលយើងខ្ញុំអង្វររកទ្រង់ សូមឆ្លើយតបមកយើងខ្ញុំវិញផង! |
ឱព្រះអើយ ទូលបង្គំស្រែកហៅព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយមកទូលបង្គំ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមសណ្ដាប់ពាក្យរបស់ទូលបង្គំផង!
ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង! ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។
ឱព្រះអើយ ព្រះអង្គជាព្រះមហាក្សត្រនៃទូលបង្គំ សូមបង្គាប់សេចក្ដីសង្គ្រោះឲ្យមានដល់យ៉ាកុបផង!
ព្រះមហាក្សត្រនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ សូមប្រុងស្ដាប់សូរសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានទៅព្រះអង្គ!
ឱព្រះអើយ គឺព្រះអង្គហើយ ជាព្រះមហាក្សត្រនៃទូលបង្គំតាំងពីបុរាណមក គឺព្រះអង្គហើយ ដែលអនុវត្តសេចក្ដីសង្គ្រោះនៅកណ្ដាលផែនដី!
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
ប៉ុន្តែនៅពេលពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យឃើញកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ព្រមទាំងឮក្មេងៗកំពុងស្រែកនៅក្នុងព្រះវិហារថា៖ “ហូសាណាដល់បុត្រដាវីឌ!” ពួកគេក៏ទើសចិត្តណាស់។
ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។