Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 3:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ព្រះ​នៃទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង​! មែនហើយ ព្រះអង្គ​បាន​វាយ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​ត្រង់​ឆ្អឹងថ្គាម ព្រះអង្គ​បាន​បំបាក់​ចង្កូម​របស់​មនុស្ស​អាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង! ដ្បិត​ព្រះ‌អង្គ​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ ព្រះ‌អង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ព្រះអង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​គឺ​ទ្រង់​ដែល​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ទ្រង់​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​សង្គ្រោះ​ខ្ញុំ​ផង! ដ្បិត​ទ្រង់​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ទ្រង់​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 3:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​របស់ព្រះអង្គ​ឡើង​! សូម​កុំ​ភ្លេច​មនុស្ស​តូចទាប​ឡើយ​!


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ទោះបីជា​កងទ័ព​បោះទ័ព​ទាស់នឹង​ខ្ញុំ​ក៏ដោយ ក៏​ចិត្ត​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; ទោះបីជា​មាន​ចម្បាំង​កើតឡើង​ទាស់នឹង​ខ្ញុំ​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ជឿជាក់​ដែរ​។


ព្រះ​នៃទូលបង្គំ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង សូម​ក្រោកឡើង ដើម្បី​សាលក្រមបំភ្លឺភាពត្រឹមត្រូវ​សម្រាប់​ទូលបង្គំ និង​ដើម្បី​រឿងក្ដី​របស់ទូលបង្គំ​ផង​!


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង​! ហេតុអ្វីបានជា​ព្រះអង្គ​ផ្ទំលក់​ដូច្នេះ​? សូម​ភ្ញាក់ឡើង​! សូម​កុំ​បោះបង់​យើងខ្ញុំ​ចោល​ឡើយ គឺ​ជាដរាប​!


ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅក្នុង​មាត់​របស់ពួកគេ​! ព្រះយេហូវ៉ា​អើយ សូម​កាច់​ចង្កូម​របស់​ពួក​សិង្ហស្ទាវ​ផង​!


ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល សូម​តើនឡើង​ដើម្បី​ដាក់ទោស​អស់ទាំង​ប្រជាជាតិ សូម​កុំ​មេត្តា​ដល់​អស់ទាំង​មនុស្ស​ក្បត់​ដ៏ទុច្ចរិត​ឡើយ​! សេឡា


ព្រះយេហូវ៉ា​អើយ សូម​បែរមកវិញ​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ​ផង​! សូម​ងើបឡើង​ទាស់នឹង​សេចក្ដីក្ដៅក្រហាយ​របស់​សត្រូវ​ទូលបង្គំ សូម​តើនឡើង​សម្រាប់​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​កំណត់​ឲ្យមាន​ការជំនុំជម្រះ​ហើយ​។


ហេតុអ្វីបានជា​ព្រះអង្គ​ដក​ព្រះហស្ត​របស់ព្រះអង្គ គឺ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទៅវិញ​ដូច្នេះ​? សូម​លូកព្រះហស្ត​ចេញពី​ព្រះឱរា​របស់ព្រះអង្គ ហើយ​បំផ្លាញ​ពួកគេ​ទៅ​!


ពេលនោះ ព្រះ​បាន​ក្រោកឡើង​ដើម្បី​សេចក្ដីយុត្តិធម៌ ដើម្បី​សង្គ្រោះ​មនុស្ស​តូចទាប​ទាំងអស់​នៅលើ​ផែនដី​។ សេឡា


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម