Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 20:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​ផង សូម​ឲ្យ​មហា‌ក្សត្រ​បាន​មាន​បន្ទូល​ឆ្លើយ ក្នុង​កាល​ដែល យើង​ខ្ញុំ​អំពាវ‌នាវ​រក​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​អើយ សូម​សង្គ្រោះ​ផង​! សូមឲ្យ​ព្រះមហាក្សត្រ​ឆ្លើយ​មក​យើងខ្ញុំ​នៅ​ថ្ងៃ​ដែល​យើងខ្ញុំ​ស្រែកហៅ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ‌ជម្នះ សូម​ព្រះ​ដ៏​ជា​មហាក្សត្រ ឆ្លើយ​តប​មក​យើង​ខ្ញុំផង ពេល​យើង​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះ‌រាជា​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​សង្គ្រោះ​ស្តេច​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ទ្រង់ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 20:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​មក​ទូលបង្គំ សូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌ មក​ស្តាប់​ពាក្យ​របស់​ទូលបង្គំ​ផង


៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះ នោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​គឺ​ទ្រង់​ដែល​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ទ្រង់​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ


៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ សូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប


ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូលបង្គំ​អំពាវ‌នាវ ដ្បិត​ទូលបង្គំ​អធិស្ឋាន​ដល់​ទ្រង់


៙ ប៉ុន្តែព្រះ​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ តាំង​តែ​ពី​បុរាណ​មក ទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្ដី​សង្គ្រោះ​នៅ​កណ្តាល​ផែនដី


តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។


តែ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ នឹង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ‌វិហារ​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ


ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម