Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 17:6 - ព្រះគម្ពីរខ្មែរសាកល

6 ឱ​ព្រះ​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ឆ្លើយ​មក​ទូលបង្គំ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​សណ្ដាប់​ពាក្យ​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ព្រះ​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​មក​ទូលបង្គំ សូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌ មក​ស្តាប់​ពាក្យ​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ឱ​អុលឡោះ​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់ ដ្បិត​ទ្រង់​តែងតែ​ឆ្លើយ​តប​នឹង​ខ្ញុំ! សូម​ស្តាប់​ខ្ញុំ សូម​ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 17:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ដោយព្រោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ខ្ញុំ ដូច្នេះ នៅក្នុង​ថ្ងៃអាយុ​របស់ខ្ញុំ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះអង្គ​។


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប​; ពេល​នៅលើ​គ្រែ ចូរ​សញ្ជឹងគិត​ក្នុង​ចិត្ត​របស់ខ្លួន ហើយ​នៅស្ងៀម​ចុះ​។ សេឡា


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះ ហើយ​ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ​។


នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ទូលបង្គំ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ឆ្លើយ​មក​ទូលបង្គំ​។


សូមឲ្យ​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ចូលមក​នៅចំពោះ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​សម្រែក​របស់ទូលបង្គំ​ផង


ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ ហើយ​សណ្ដាប់​ផង​! ព្រះយេហូវ៉ា​អើយ សូម​បើក​ព្រះនេត្រ​របស់ព្រះអង្គ ហើយ​ទត​មើល​ផង​! សូម​សណ្ដាប់​គ្រប់ទាំង​ពាក្យ​របស់​សានហេរីប ដែល​បញ្ជូនមក ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់​!


ដូច្នេះ​ឥឡូវនេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ពួកគេ​ផង ដើម្បីឲ្យ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​ដឹង​ថា ព្រះអង្គ​ហើយ ជា​ព្រះយេហូវ៉ា គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម