ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 2:2 - ព្រះគម្ពីរខ្មែរសាកល

បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ស្ដេច​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌អង្គ បានចាក់​ប្រេង​តាំង ដោយ​ពោល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះអង្គ ដោយ​ពោល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​ព្រះ‌អង្គ ដែល​ទ្រង់​បាន​លាប​ប្រេងឲ្យ​ដោយ​ពាក្យ​ថា

សូមមើលជំពូក

អាល់គីតាប

ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​អុលឡោះ‌តាអាឡា ព្រម​ទាំង​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់​ ដោយ​ពោល​ថា៖

សូមមើលជំពូក



ទំនុកតម្កើង 2:2
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់​នៅ​ខាងស្ដាំ​ព្រះអម្ចាស់​; ព្រះអង្គ​នឹង​វាយកម្ទេច​បណ្ដា​ស្ដេច​នៅ​ថ្ងៃ​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​។


ដូច្នេះ​ឥឡូវនេះ ស្ដេច​ទាំងឡាយ​អើយ ចូរឲ្យ​មានប្រាជ្ញា​! ចៅក្រម​ទាំងឡាយ​នៃ​ផែនដី​អើយ ចូរ​ទទួល​ការ​ប្រៀនប្រដៅ​!


ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​សេចក្ដីអាក្រក់​; ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ​។


មើល៍! បណ្ដា​ស្ដេច​បាន​ជួបជុំគ្នា ពួកគេ​បាន​យាង​ឆ្លងកាត់​ជាមួយគ្នា​។


ពួកគេ​បាន​ឃើញ​ទីក្រុងនោះ ក៏​ភ្ញាក់ផ្អើល ពួកគេ​បាន​តក់ស្លុត ហើយ​ប្រញាប់រត់ចេញ​។


ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ការនេះ​ផង គឺការដែល​ខ្មាំងសត្រូវ​បាន​ត្មះតិះដៀល និង​ការដែល​ប្រជារាស្ត្រ​ឆោតល្ងង់​បាន​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​!


សូម​កុំ​ភ្លេច​សំឡេង​របស់​ពួក​ខ្មាំងសត្រូវ​ព្រះអង្គ​ឡើយ​; សូរសន្ធឹក​របស់​អ្នកដែលក្រោកឡើងប្រឆាំងនឹង​ព្រះអង្គ​កើនឡើង​ជានិច្ច​!​៕


ពួកគេគឺ រោង​របស់​អេដំ អ៊ីសម៉ាអែល ម៉ូអាប់ និង​ពួកហាការ


យើង​បាន​រកឃើញ​ដាវីឌ​អ្នកបម្រើ​របស់យើង យើង​បាន​ចាក់ប្រេងអភិសេក​លើ​គាត់​ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់យើង


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


ពេលនោះ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​នៅក្នុង​ដំណាក់​របស់​មហាបូជាចារ្យ​ឈ្មោះ​កៃផាស​។


ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ


លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។


នៅ​ពេល​ដដែល​នោះ មាន​ពួកផារិស៊ី​ខ្លះ​បាន​ចូលមកជិត ទូល​ព្រះយេស៊ូវ​ថា៖ “សូម​លោក​ចាកចេញ​ពីទីនេះ​ទៅ ដ្បិត​ហេរ៉ូឌ​ចង់​សម្លាប់​លោក​!”។


មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។


អ្នក​ដែល​ស្អប់​ខ្ញុំ ក៏​ស្អប់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។


ព្រះអង្គ​ដែល​ព្រះ​បាន​ចាត់ឲ្យមក ថ្លែង​ព្រះបន្ទូល​របស់​ព្រះ ពីព្រោះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដោយ​គ្មាន​កម្រិត​។


គឺ​របៀបដែល​ព្រះ​បាន​ចាក់ប្រេងអភិសេក​លើ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ព្រះចេស្ដា ព្រមទាំង​របៀបដែល​ព្រះអង្គ​បាន​យាងចុះឡើង​ប្រព្រឹត្តការល្អ និង​ប្រោស​អស់អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យជា ដោយសារ​ព្រះ​គង់នៅ​ជាមួយ​ព្រះអង្គ​។


គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?”។


ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ” ។